Yearendyearend1140x150
Img 0571

វៀតណាមកាត់ទោសប្រហារជីវិតជនល្មើស៥នាក់«ពីបទជួញដូរគ្រឿងញៀន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជនល្មើសឈរមុខតុលាការវៀតណាម

ហូជីមិញ៖ តុលាការទីក្រុងហូជីមិញបានកាត់ទោសប្រហារជីវិតមនុស្សប្រាំនាក់កាលពីថ្ងៃអង្គារពីបទជួញដូរគ្រឿងញៀនចំនួន ១៦ គីឡូក្រាម ការកាត់ទោសប្រហារជីវិតនេះធ្វើឡើងបន្ទាប់ពីតុលាការធ្វើការស្រាវជ្រាវអស់រយះពេលជាយូ នេះបើយោងតាមការផ្សាយរបស់កាសែតវៀតណាម VN Express។

តុលាការវៀតណាមបានគូសបញ្ជាក់ថាជនល្មើសមានឈ្មោះ ង្វៀនថាញ់ហុង អាយុ ៤៣ ឆ្នាំ ផុងសួនអាយុ ៣៤ ឆ្នាំ ខូ ដៃលួន អាយុ ៣៦ ឆ្នាំ ង្វៀនធីខាំហុង អាយុ ២៨ ឆ្នាំនិង លេដឹកទៃ អាយុ ៥២ ឆ្នាំត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទកាន់កាប់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ តុលារការបន្តថាក្នុងឆ្នាំ ២០១៤ លោក ហុង ដែលរស់នៅក្នុងសង្កាត់ Tan Binh នៃទីក្រុងនោះ បានបង្កើតក្រុមប្រមូលបំណុល រួមជាមួយនឹងមនុស្សមួយចំនួនដែលមានប្រវត្តិឧក្រិដ្ឋកម្ម ប៉ុន្មានឆ្នាំក្រោយមក គាត់បានប្តូរទៅជួញដូរថ្នាំញៀនពីតំបន់មួយទៅកាន់តំបន់មួយទៀត។

ទន្ទឹមនឹងនេះអ្នកដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ឬរត់ពន្ធហេរ៉ូអ៊ីនលើសពី ៦០០ ក្រាម ឬជាង ២,៥ គីឡូក្រាមត្រូវប្រឈមនឹងការកាត់ទោសប្រហារជីវិត ហើយការផលិត ឬលក់ ហេរ៉ូអ៊ីន ១០០ ក្រាម ឬ ៣០០ ក្រាមនៃគ្រឿងញៀនខុសច្បាប់ផ្សេងទៀត ក៏ត្រូវផ្តន្ទាទោសប្រហារជីវិតផងដែរ។

គួរបញ្ជាក់ថាការឆែកឆេរលំនៅដ្ឋានរបស់លោក ហុង នៅ Hoc Mon ក្នុងទីក្រុង ហូជីមិញ និងជនសង្ស័យផ្សេងទៀត បានរកឃើញថ្នាំញៀនចំនួន ១៦ គីឡូក្រាម។ ប្រទេសវៀតណាមគឺជាមជ្ឈមណ្ឌលជួញដូរគ្រឿងញៀនដ៏សំខាន់មួយ បើទោះបីជាមានច្បាប់គ្រឿងញៀនដ៏តឹងតែងបំផុតមួយចំនួនរបស់ពិភពលោកក៏ដោយក៏ការជួញដូរនឹងប្រើប្រាស់គ្រឿងញៀននៅវៀតណាមនៅសុះសាញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង