Yearendyearend1140x150

មន្រ្តីកម្ពុជារិះគន់ប្រទេសមួយចំនួនថា ចំពោះមុខកូវីដ-១៩ បែរជាលេងល្បែង“ស្តីបន្ទោស”ទៅវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯកឧត្តម ផៃ ស៊ីផាន។

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯកឧត្តម ផៃ ស៊ីផាន បានថ្លែងក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយអ្នកយកព័ត៌មាន ទីភ្នាក់ងារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី ២៦នេះថា ស្ថានភាពបច្ចុប្បន្ននៃការរីករាលដាលនៃជំងឺកូវីដ១៩ ប្រទេសខ្លះមិនគួរលេងល្បែង“ស្តីបន្ទោស” ទេ គួរតែផ្តោតលើការការពារជីវិតនិងសុខភាពប្រជាជន។

ឯកឧត្តម ផៃ ស៊ីផាន បាននិយាយថា ចំពោះស្ថានភាពជំងឺកូវីដ១៩នេះ ពួកយើងមិនសង្ឃឹមមើលឃើញប្រទេស និងប្រទេសធ្វើការស្តីបន្ទោសដាក់គ្នានោះទេ តែយើងសង្ឃឹមមើលឃើញប្រទេសទាំងអស់សាមគ្គីសហការគ្នារួមកំលាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

បើតាមឯកឧត្តម ប្រទេសខ្លះចំណាយពេលវេលាបន្ទោសប្រទេសដទៃថា ជាការស្តីបន្ទោសគ្នាទៅវិញទៅមក។ នេះចំពោះប្រជាជនរបស់ប្រទេសខ្លួនឯង គឺជាការមិនទទួលខុសត្រូវយកស្ថានភាពជំងឺកូវីដធ្វើអោយក្លាយជារឿងនយោបាយ គឺពិតជាខុសឆ្គង ពួកគេគួរខិតខំអោយអស់ពីសមត្ថភាពដើម្បីការពារសុខភាពរបស់ប្រជាជនទើបត្រឹមត្រូវ។

ឯកឧត្តម ផៃ ស៊ីផាន មើលឃើញទៀតថា ប្រទេសចិនបានយកវិធានការណ៍ទាន់ពេលវេលា គ្រប់ជ្រុងជ្រោយនិងតឹងរឹង ដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និង បើកចំហហើយមានតម្លាភាពនិងការទទួលខុសត្រូវ។ប្រទេសកម្ពុជាសូមកោតសរសើរយ៉ាងខ្លាំងចំពោះវិធានការតឹងរឹងរបស់ប្រទេសចិនសម្រាប់ការការពារជាតិប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងការអនុវត្តជួយប្រទេសដទៃទៀតរួមទាំងប្រទេសកម្ពុជាផងដែរដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះ។

លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានទស្សនៈវិស័យអាស៊ី បានប្រាប់អ្នកយកព័ត៌មានស៊ីនហួរថា ការប្រែក្លាយជំងឺកូវីត-១៩នេះអោយក្លាយរឿងនយោបាយ គឺការការរារាំងដល់កិច្ចសហប្រតិបត្តិការអន្តរជាតិនិងការឆ្លើយតបរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរីករាលដាលមួយនេះ។លោកថា ការងាររបស់ចិនក្នុងការគ្រប់គ្រងជំងឺរាតត្បាតនិងការជួយប្រទេសដទៃទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ គឺគួរអោយសរសើរណាស់ ។

លោក ឈាង វណ្ណារិទ្ធ យល់ឃើញថា អង្គការសុខភាពពិភពលោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការរាតត្បាតសកល ហើយសហគមន៍អន្តរជាតិគួរតែបន្តពង្រឹងតួនាទីរបស់អង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩៕បកប្រែពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួ

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង