Yearendyearend1140x150

អភិបាលខេត្តកណ្តាលប្តេជ្ញាអភិវឌ្ឍវិស័យទេសចរណ៍ ខណៈឆ្នាំ២០១៩ ខេត្តមានភ្ញៀវទេសចរជាង២លាននាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល

ភ្នំពេញ៖ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ បានអះអាងថា រដ្ឋបាលខេត្តកណ្តាលបានអនុវត្តតាមចក្ខុវិស័យ និងគោលការនយោបាយវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលខេត្តកណ្តាលមានសក្តានុពលអភិវឌ្ឍវិស័យទេសចរណ៍បន្ថែម ខណៈឆ្នាំ២០១៩ ខេត្តកណ្តាលមានភ្ញៀវទេសចរជាង២លាននាក់។

ឯកឧត្តម គង់ សោភ័ណ្ឌ យោងតាមការអនុវត្តតាមចក្ខុវិស័យ និងគោលនយោបាយវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាល ខេត្តកណ្តាល មានសក្តានុពលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិកែច្នៃ និងវប្បធម៌ប្រវត្តិសាស្រ្ត ក្នុងការចូលរួមបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់ខេត្តកណ្តាលបានឱ្យដឹងថា នៅខេត្តកណ្តាលមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិកែច្នៃជាច្រើនដូចជា រមណីដ្ឋានចំការស្នេហ៍ ស្កាយលែន(7NG) ព្រីនម៉ាន័រ រមណីយដ្នានភ្នំព្រះរាជទ្រព្យ និងរមណីយដ្ឋានផ្សេងៗទៀតជាច្រើន សម្រាប់ចូលទស្សនាកម្សាន្ត និងលំហែកាយ។សណ្ឋាគារចំនួន២កន្លែងស្មើនឹង៥២បន្ទប់ ផ្ទះសំណាក់ចំនួន៧៦កន្លែងស្មើនឹង៩៩៦បន្ទប់ ភោជនីយដ្ឋាន អាហារដ្ឋាន ចំនួន១១៧កន្លែង និងកាស៊ីណូ-សណ្ឋាគារនៅតាមព្រំដែនចំនួន៧ស្ថិតក្នុងស្រុកលើកដែក២ និងស្រុកកោះធំ៥។

ជាលទ្ធផលចំនួនភ្ញៀវទេសចរមកស្នាក់នៅនិងកម្សាន្តនៅក្នុងខេត្តមានចំនួន២,៣៦៩,៣៧៤នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២,៣៧៥,០៦៣នាក់ ប្រៀបធៀបនឹងឆ្នាំ២០១៨(២,៨១៩,១៦៣នាក់) គឺមានអត្រាថយចុះ ១៦,៣៩% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន១២,៣១១នាក់ ប្រៀបនឹងឆ្នាំ២០១៨(១៦,១៣៦នាក់) គឺមានអត្រាថយចុះ ២៣,៧០%។

ពិសេសជាងនេះ ជាកិត្តិយសខេត្តកណ្តាល បានរៀបចំអភិវឌ្ឍទីក្រុងតាខ្មៅ ដើម្បីចូលរួមប្រឡងប្រណាំង និងបានទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ សុពលភាពឆ្នាំ២០២០-២០២២ ។ មួយវិញទៀតដើម្បីធានាបាននូវការបំរើលំហែកម្សាន្តជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ រដ្ឋបាលខេត្តនឹងធ្វើការពង្រឹងនូវតំបន់រមណីយដ្ឋានចាស់ និងធ្វើការទាក់ទាញដល់អ្នកវិនិយោគថ្មី ដើម្បីធ្វើឱ្យការវិនិយោគកាន់តែល្អប្រសើរស្របតាមរមណីយដ្ឋានស្អាត សេវាល្អ និងផ្តល់ភាពកក់ក្តៅ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: តំបន់ទេសចរណ៍
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង