Cc time
Cct850x100 1
Sme laon web banner(1800 x 300)

មហោស្រពសៀកអន្តរជាតិរៀបចំដោយសមាគមហ្វារពន្លឺសិល្បៈនឹងប្រព្រឹត្តទៅនៅក្រុងបាត់ដំបង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

បាត់ដំបង៖ មហោស្រពសៀកអន្តរជាតិ ទីនេះទីនោះ លើកទី១១ ដែលរៀបចំដោយសមាគមហ្វារពន្លឺសិល្បៈ នឹងប្រព្រឹត្តទៅនៅក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៩ ឧសភា ដល់ថ្ងៃទី០៣ មិថុនា។ មហោស្រពអន្តរជាតិទីនេះទីនោះ ឆ្នាំនេះ មានសិល្បករ សិល្បការិនីជាច្រើន មកពីប្រទេសកម្ពុជា ថៃ តៃវ៉ាន់ និងប្រទេសបារាំង នឹងធ្វើការសម្ដែងនៅទីក្រុងបាត់ដំបង។

មហោស្រព ដែលរយៈពេល ៦ថ្ងៃនេះ នឹងនាំយកនូវការសម្តែងសៀកខុសប្លែកគ្នាថ្មីៗរៀងរាល់ល្ងាចនៅក្នុងតង់សម្ដែងនៃសមាគមហ្វារពន្លឺសិល្បៈ។ សិល្បករ សិល្បការិនី មកពីប្រទេសកម្ពុជា ថៃ តៃវ៉ាន់ និងប្រទេសបារាំង នឹងមកប្រមូលផ្តុំគ្នានៅទីក្រុងបាត់ដំបងដើម្បីធ្វើការសម្តែង ចែករំលែកបទពិសោធន៍ ចំណេះដឹងជាមួយនឹងសិស្សសៀករបស់ហ្វារពន្លឺសិល្បៈ បំផុសគំនិតពួកគេឲ្យដើរតាមក្តីស្រមៃរបស់ខ្លួននៅក្នុងវិថីសិល្បៈ។

មហោស្រពទីនេះទីនោះនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី ២៩ ខែឧសភា ជាមួយនឹងក្បួនដង្ហែរតុក្កតាយក្ស និងសៀក នៅតាមដងផ្លូវនៃទីក្រុងបាត់ដំបង។ នៅថ្ងៃសុក្រ ទី ៣ ខែមិថុនា គឺជាថ្ងៃបង្ហើយនៃកម្មវិធី នឹងមានការប្រគុំតន្ត្រីចុងក្រោយដោយក្រុមតន្ត្រីហ៊ីបហប «ក្លាបយ៉ាហ៊ាន»ផងដែរ។

គោលបំណងនៃមហោស្រពទីនេះទីនោះគឺនាំឲ្យមានការបំផុសគំនិតដល់យុវជន ជំរុញឲ្យមានការចូលរួមពីសហគមន៍មូលដ្ឋាន លើកកម្ពស់សិល្បៈក្នុងសង្គមកម្ពុជា នាំមកនូវការរួបរួម និងការយល់ដឹងពីតម្លៃរួមរបស់គ្នា ៕



Khcct banner

អត្ថបទទាក់ទង