Cc time
Cct850x100 1
Sme laon web banner(1800 x 300)

កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន៣គ្រាប់បន្ទាប់ពី Quad បានថ្កោលទោស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន៣គ្រាប់បន្ទាប់ពី Quad បានថ្កោលទោស ប្រភពរូប៖ RT

កូរ៉េខាងជើង៖ យោធាកូរ៉េខាងត្បូងបានរាយការណ៍នៅព្រឹកថ្ងៃពុធថា ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងនេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលហៅថា "Quad" បានថ្កោលទោសកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង។

មីស៊ីលទីមួយត្រូវបានបាញ់ឆ្ពោះទៅដែនទឹកក្បែរឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅម៉ោងប្រហែល ៦ ព្រឹក មិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ខណៈឆ្មាំឆ្នេរជប៉ុនបានបញ្ជាក់ថា មានការបាញ់បង្ហោះមីស៊ីលមិនស្គាល់អត្តសញ្ញាណ។

ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលមួយម៉ោង ទីក្រុងសេអ៊ូលកំពុងរាយការណ៍ «ការបាញ់បង្ហោះបន្ថែមនៃមីស៊ីលផ្លោងដែលមិនស្គាល់អត្តសញ្ញាណនៅក្នុងទិសខាងជើង និងខាងកើត» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។

យោធាកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលកូរ៉េខាងជើង សរុបចំនួនបីត្រូវបានបាញ់នៅចន្លោះម៉ោង ៦ ព្រឹកដល់ម៉ោង ៦៖៤២ ពីតំបន់ Sunan នៃទីក្រុងព្យុងយ៉ាង។ ការសាកល្បងមីស៊ីលលើកទី ១៧ របស់ទីក្រុងព្យុងយ៉ាង រហូតមកដល់ពេលនេះ បានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក Joe Biden បានចាកចេញពីប្រទេសជប៉ុន ដើម្បីត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ។

បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃទៅកាន់តំបន់អាស៊ី។ មុនពេលចាកចេញ លោក Biden និងសហការី “Quad” បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពីតួនាទីរបស់ពួកគេនៅក្នុងអនាគតនៃ “ឥណ្ឌូប៉ាស៊ីហ្វិក” ។

សេតវិមានបានព្រមានថា កូរ៉េខាងជើងអាចនឹងធ្វើការសាកល្បងមីស៊ីល ឬបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Biden ។ រដ្ឋាភិបាលក្នុងទីក្រុងសេអ៊ូល ក៏បានប្រកាសថាខ្លួនបានបង្កើតផែនការមួយក្នុងករណីដែលក្រុងព្យុងយ៉ាងបានធ្វើតេស្តនុយក្លេអ៊ែរ។ បច្ចុប្បន្ន កូរ៉េខាងជើងកំពុងដោះស្រាយការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដោយមានការជួយពីយោធាដើម្បីដោះស្រាយស្ថានការណ៍។

ការបែងចែកឧបទ្វីបកូរ៉េបន្ទាប់ពីការរំដោះខ្លួនពីប្រទេសជប៉ុន បានបង្កឱ្យមានសង្រ្គាមរវាងកូរ៉េខាងជើងកុម្មុយនិស្ត និងភាគខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៥០ ។ ជម្លោះនេះបានពង្រីក រហូតដល់ត្រូវបានបញ្ឈប់ដោយបទឈប់បាញ់នៅឆ្នាំ ១៩៥៣ ៕

Khcct banner

អត្ថបទទាក់ទង