Cct850x100 1

ចិននឹងបញ្ជូនសម្ភារប្រឆាំងកូវីដ-១៩មកកម្ពុជានៅថ្ងៃស្អែក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្ភារការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលជាជំនួយថ្មីរបស់ប្រទេសចិនផ្តល់កមប្រទេសកម្ពុជា នឹងដឹកជញ្ជូនតាមយន្តហោះមកដល់ទីក្រុងភ្នំពេញនា ព្រឹកថ្ងៃទី២៩ខែឧសភាខាងមុខនេះ។នេះបើតាមលោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា ថ្លែងប្រាប់ស៊ីស៊ីថាមស៍។

បើតាមលោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា សម្ភារការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះរួមមានម៉ាស់ពេទ្យចំនួន១លាន៥សែន អាវការពារសម្រាប់គ្រូពេទ្យចំនួន១ម្មឺន២ពាន់កំប្លេ និងម៉ាស់ការពារសម្រាប់គ្រូពេទ្យចំនួន៣ម្មឺន។សម្ភារទាំងអស់នេះនឹងត្រូវប្រគល់ជូនក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង