Cctime ezgif.com resize
Img 0571

សៀវភៅ«អ្នកថែអង្គរ»បានសម្ពោធជាលើកដំបូងនៅមុខបរិវេណប្រាសាទអង្គរវត្ត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
អត្ថបទ៖ កញ្ញា ឆាយ ផាន់នី រូបភាព៖ លោក ហាប់ គឹមអាន/ហ៊ុំ រិទ្ធី

អាជ្ញាធរជាតិអប្សរាសហការជាមួយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ បានសម្ពោធសៀវភៅក្រោមចំណងជើងថា «អ្នកថែអង្គរ» ជាផ្លូវការ ដែលជាសមិទ្ធផលរួមគ្នា បោះពុម្ពលើកទី១ នៅទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងពិធីសម្ភោធសៀវភៅ «អ្នកថែអង្គរ» ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថ្លែងអំណរគុណ រំឭកគុណ និងកោតសរសើរដល់អ្នកថែរក្សាអង្គរគ្រប់ជំនាន់ទាំងអស់។ លើសពីតួអង្គដែលមាននៅក្នុងសៀវភៅ «អ្នកថែអង្គរ» នៅមានអ្នកជំនាញជាច្រើននាក់ទៀតដែលយើងពុំបានរៀបរាប់អស់ ដែលពួកគាត់បានរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សប្រកបដោយចីរភាពនៅក្នុងរមណីយដ្ឋានអង្គរ ស្របតាមគោលការណ៍របស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារួមចំណែក្នុងការបណ្តុះបណ្តាល ផ្ទេរនូវចំណេះដឹងពីមួយជំនាន់ទៅមួយជំនាន់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង