Yearendyearend1140x150

អាល្លឺម៉ង់ព្រមានហុងគ្រីឱ្យ«ហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ទង់​សហភាព​អឺរ៉ុប​នៅ​ពី​មុខ​អគារ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​អឺរ៉ុប​នៅ​ថ្ងៃ​ទី ២៤ ខែ​ធ្នូ ឆ្នាំ ២០២០ ក្នុង​ទីក្រុង Brussels ប្រទេស​បែលហ្សិក។ រូបថត​ដោយ​អ្នក​យក​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក Zhang Cheng

អាល្លឺម៉ង់៖ អធិការបតីរងអាល្លឺម៉ង់ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងការពារអាកាសធាតុ លោក Robert Habeck បានព្រមានហុងគ្រីនៅថ្ងៃទី ២៣ ឲ្យហាមឃាត់ប្រេងពីរស្ស៊ី និងបង្ហាញពីចេតនារបស់លោកក្នុងការរំលងហុងគ្រី ដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។

គណៈកម្មការអឺរ៉ុបបានដាក់សំណើរដាក់ទណ្ឌកម្មជុំទី៦ ប្រឆាំងនឹងរុស្ស៊ីនៅថ្ងៃទី ៤ ខែនេះ។ ខ្លឹមសារសំខាន់ គឺការហាមឃាត់ទាំងស្រុងនូវការនាំចូលប្រេងពីរុស្ស៊ីនៅចុងឆ្នាំនេះ រួមទាំងការបញ្ឈប់ការទិញប្រេងឆៅពីរុស្ស៊ីរយៈពេល៦ខែបន្ទាប់ពីការដាក់ទណ្ឌកម្មនឹងចូលជាធរមាន ។

ហុងគ្រីដែលជាប្រទេសពឹងផ្អែកខ្លាំងលើថាមពលរបស់រុស្ស៊ី ដោយប្រេងជាង ៦០% និងឧស្ម័នធម្មជាតិ ៨៥% មកពីរុស្ស៊ី បានបដិសេធសំណើរទណ្ឌកម្ម។ រដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី លោក Gujas Gergej បាននិយាយកាលពីដើមខែនេះថា ប្រទេសហុងគ្រីមិនមានក្រុមហ៊ុនផ្គត់ផ្គង់ប្រេង និងឧស្ម័ន ដែលអាចជំនួសប្រទេសរុស្ស៊ីក្នុងដំណាក់កាលនេះបានទេ ហើយវានឹងចំណាយពេលប្រហែលប្រាំឆ្នាំ និងចំណាយប្រាក់យ៉ាងច្រើន ដើម្បីប្តូរប្រភពប្រេង និងឧស្ម័ន ដូច្នេះលោកប្រឆាំងនឹងការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្ម។

អាកប្បកិរិយារបស់ហុងគ្រីបានធ្វើឱ្យមានការមិនពេញចិត្តនៅក្នុងប្រទេសអាល្លឺម៉ង់។ អធិការបតីអាល្លឺម៉ង់ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងការពារអាកាសធាតុ លោក Habeck បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាឡឺម៉ង់មុននេះថា លោកមានការខកចិត្តដែលសហភាពអឺរ៉ុបបានពិភាក្សាអំពីការហាមឃាត់ប្រេងប្រឆាំងនឹងរុស្ស៊ីអស់រយៈពេលជាច្រើនសប្តាហ៍ ហើយមិនអាចឈានដល់កិច្ចព្រមព្រៀងមួយ។ ហើយអាល្លឺម៉ង់ចង់រំលងប្រទេសហុងគ្រី ដើម្បីពន្លឿនការជំរុញទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។

ក្នុងនាមជាអ្នកទិញប្រេងដ៏សំខាន់របស់រុស្ស៊ីដើមឡើយអាល្លឺម៉ង់ បានប្រឆាំងនឹងការបន្ថែមទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើប្រទេសរុស្ស៊ី ចំពោះវិស័យប្រេង ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរជំហររបស់ខ្លួន។ សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាល្លឺម៉ង់បានព្រមានថា ទោះបីជាតម្រូវការរបស់ក្រុមហ៊ុនអាល្លឺម៉ង់សម្រាប់ប្រេងរុស្ស៊ីអាចត្រូវបានបង្កើតឡើងដោយប្រភពផ្គត់ផ្គង់ផ្សេងទៀតក៏ដោយ ការកើនឡើងនៃតម្លៃប្រេងដែលបណ្តាលមកពីការហាមឃាត់លើប្រេងរុស្ស៊ីនឹងនៅតែបង្កើនសម្ពាធហិរញ្ញវត្ថុលើក្រុមហ៊ុន។

នៅក្រោមច្បាប់របស់សហភាពអឺរ៉ុប សំណើរបស់គណៈកម្មការអឺរ៉ុបទាមទារឱ្យមានការយល់ព្រមជាឯកច្ឆ័ន្ទពីប្រទេសសមាជិកទាំង ២៧ ដើម្បីចូលជាធរមាន។ ដោយសារតែការប្រឆាំងរបស់ហុងគ្រី សំណើនេះមិនត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅថ្ងៃទី ១៦៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង