Cct850x100 1
1800px x h300px kh

ឯកឧត្តមហោ ណាំហុង៖កម្ពុជាគាំទ្រពេញទំហឹងចំពោះច្បាប់សន្តិសុខជាតិរបស់ចិនទាក់ទងនឹងហុងកុង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តម ហោ ណាំហុង។

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តម ហោ ណាំហុង បានថ្លែងគាំទ្រយ៉ាងពេញទំហឹង ចំពោះច្បាប់សន្តិសុខជាតិរបស់ចិនទាក់ទងនឹងតំបន់ហុងកុង។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន ទីភ្នាក់ងារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី ២៧នេះ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សភាតំណាងប្រជាជនទូទាំងប្រទេសចិនក្នុងការបង្កើត និងបំពេញបន្ថែមប្រព័ន្ធច្បាប់និងយន្តការអនុវត្ត ដើម្បីការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុងប្រទេសចិនពិតជាមានភាពសំខាន់ និងចាំបាច់ក្នុងការការពារសុវត្ថិភាព ស្ថិរភាពនិងការរីកចំរើនរុងរឿងរបស់ហុងកុង ហើយប្រទេសកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះសភាប្រជាជនទូទាំងប្រទេសចិនក្នុងការបង្កើតច្បាប់ដើម្បីរក្សារស្ថិរភាពនិងសុវត្ថិភាពជាតិរបស់ហុងកុង។

បើតាមឯកឧត្តម ហោ ណាំហុង ពិភពលោកទាំងមូលបានមើលឃើញថា បាតុកម្មប្រឆាំង នឹង រដ្ឋាភិបាលក្នុង ទីក្រុង ហុងកុង ប្រទេសចិន មានគោលបំណងជម្រុញអោយទីក្រុងហុងកុងរបស់ចិនក្លាយជារដ្ឋឯករាជ្យ។រដ្ធាភិបាលប្រទេសណាក៏ដោយសុទ្ធតែមិនអនុញ្ញាតិអោយមានស្ថានភាពបំបែកបំបាក់រដ្ឋ ដូច្នេះកើតឡើងបានឡើយ។

សម្រាប់ឯកឧត្តម ហោ ណាំហុង សកម្មភាពហិង្សាមិនត្រឹមតែប៉ះពាល់ទៅដល់ជីវភាពរស់នៅដោយសុខសន្តិភាពរបស់ប្រជាជនក្នុងក្រុងហុងកុងនោះទេ ហើយថែមទាំងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍សេដ្ធកិច្ចនិងមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ទីក្រុងហុងកុងថែមទៀតផង។

លោកហោ ណាំហុងបន្តថា ទីក្រុងហុងកុងគឺជាទឹកដីរបស់ប្រទេសចិន។សភា តំណាង ប្រជាជន ទូទាំងប្រទេស ចិនគឺយោងតាមរដ្ធធម្មនុញ្ញនិងច្បាប់គោលរបស់ហុងកុងក្នុងការបង្កើតច្បាប់ខាងលើ គឺជាវិធានការយ៉ាងសំខាន់ដើម្បីរក្សាអោយបាននូវអធិតេយ្យជាតិ សុវត្ថិភាព របស់ប្រទេសចិន និងអភិវឌ្ឍន៍សេដ្ធកិច្ច សង្គម ហើយនិងធានាអោយបាននូវជីវភាពរស់នៅដោយសុខសន្តិភាពរបស់ប្រជាជនក្នុងទីក្រុងហុងកុង៕ បកប្រែពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួ

Khcct banner

អត្ថបទទាក់ទង