Yearendyearend1140x150

ចិនជំរុញឲ្យអាម៉េរិកកុំប្រៀបធៀប«បញ្ហាតៃវ៉ាន់ទៅនឹងអ៊ុយក្រែន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ចិនជំរុញឲ្យអាម៉េរិកកុំប្រៀបធៀប«បញ្ហាតៃវ៉ាន់ទៅនឹងអ៊ុយក្រែន» ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា ទង្វើរបស់សហរដ្ឋអាមេរិកដើម្បីប្រៀបធៀបបញ្ហាកោះតៃវ៉ាន់ទៅនឹងបញ្ហាអ៊ុយក្រែន គឺមិនសមហេតុផលទេ ព្រោះថារឿងទាំងពីរនេះ មានលក្ខណៈខុសគ្នាទាំងស្រុង។

កាលពីព្រឹកថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនថា «ការប៉ុនប៉ងណាមួយរបស់ចិនក្នុងការប្រើប្រាស់កម្លាំងប្រឆាំងនឹងកោះតៃវ៉ាន់ នឹងធ្វើឱ្យតំបន់ទាំងមូល ក្លាយជារឿងមួយផ្សេងទៀតដែលស្រដៀងទៅនឹងអ្វីដែលបានកើតឡើងនៅអ៊ុយក្រែន»។

ជាការឆ្លើយតប លោក Wang បាននិយាយថា ការតាំងចិត្ត ឆន្ទៈ និងសមត្ថភាពរបស់ប្រទេសចិន ដើម្បីការពារខ្លួន ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី មិនគួរត្រូវបានប៉ាន់ស្មានឡើយ។

លោក បានសង្កត់ធ្ងន់ថា វាមិនទំនងទាល់តែសោះក្នុងការប្រៀបធៀបបញ្ហាតៃវ៉ាន់ទៅនឹងបញ្ហាអ៊ុយក្រែន ព្រោះថា ទាំងពីរមានលក្ខណៈខុសគ្នាទាំងស្រុង។ យើងជំរុញម្តងទៀតឱ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមបីគឺ ចិន-អាមេរិក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង