Yearendyearend1140x150

និស្សិតពេទ្យមីយ៉ាន់ម៉ាម្នាក់ត្រូវបានទាហានបាញ់សម្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

យ៉ាំងហ្គូន៖និស្សិតពេទ្យមីយ៉ាន់ម៉ាម្នាក់ត្រូវបានទាហានបាញ់សម្លាប់ ការបាញ់ប្រហារនេះកើតឡើងបន្ទាប់ពីការប៉ះទង្គិចគ្នារវាងបាតុករមីយ៉ាន់ម៉ា និងទាហានរបស់រដ្ឋាភិបាលផ្តាច់ការ មីន អ៊ុងឡាំង។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ Kyaw Nyi Zin អាយុ ២១ ឆ្នាំបានស្លាប់បន្ទាប់ពីទាហានរដ្ឋាភិបាលបានបើកការបាញ់ប្រហារលើរថយន្តគាត់ដែលកំពុងធ្វើដំណើរតាមផ្លូវ ពី Mandalay ទៅ Monywa ។ សាក្សីបន្តថាយោធាប្រាប់ឱ្យពួកគេឈប់ ប៉ុន្តែបន្ទាប់មកពួកគេចាប់ផ្តើមបាញ់មុនពេលដែលជនរងគ្រោះមានឱកាសបន្ថែមល្បឿន។ ប្រភពបាននិយាយថា Kyaw Nyi Zin ត្រូវបានគេបាញ់ចំក្បាល។

ជាមួយគ្នានេះដែរប្រភពបានបន្តទៀតថា ក្រោយពេលកើតហេតុ ក្រុមគ្រួសារបាននាំ Kyaw Nyi Zin ទៅកាន់ទីក្រុង Monywa ដើម្បីទទួលបានការព្យាបាលបន្ទាន់ ប៉ុន្តែក្រោយមកគាត់បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ ។ Kyaw Nyi Zin គឺជានិស្សិតនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Mandalay ដែលជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យចំនួនប្រាំនៅក្នុងប្រទេសសិក្សាផ្នែកវេជ្ជសាស្ត្រ។

គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំមុនមក Kyaw Nyi Zin បានផ្អាកការសិក្សានៅសកលវិទ្យាល័យដែលគ្រប់គ្រងដោយរដ្ឋ ដើម្បីចូលរួមក្នុងចលនាមិនគោរពប្រតិបត្តិស៊ីវិល (CDM) ប្រឆាំងនឹងការគ្រប់គ្រងរបស់យោធាហើយពិធីបុណ្យសពរបស់នាងត្រូវបានប្រារព្ធឡើងសម្រាប់គាត់នៅទីក្រុង Mandalay កាលពីថ្ងៃសៅរ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង