Yearendyearend1140x150

ថៃប្រកាសអាសន្នអំពីគ្រោះទឹកជំនន់នៅក្នុងខេត្តចំនួន៧

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទន្លេថៃ Chao Phraya

បាងកក៖ នាយកដ្ឋានធារាសាស្ត្រថៃ (RID) កាលពីថ្ងៃអាទិត្យបានចេញសេចក្តីជូនដំណឹងអំពីទឹកជំនន់សម្រាប់ខេត្តចំនួនប្រាំពីរដែលអាចបង្កឡើងដោយការបាក់អាងទន្លេចៅប្រាយ៉ា ខណៈដែលបរិមាណទឹកដ៏ច្រើនកំពុងហូរចុះពីភាគខាងជើង ការព្រមាននេះធ្វើឡើងបន្ទាប់ពីខេត្តមួយចំនួននៅស្រុកថៃចាប់ផ្តើមរងការវាយប្រហារដោយសារទឹកភ្លៀង នឹងទឹកជំនន់។

មន្រ្តីថៃបានគូសបញ្ជាក់ថា ទឹកជំនន់ដែលជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងរយៈពេល ៥០ ឆ្នាំបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងស្រុក Chom Thong នៃខេត្ត Chiang Mai ភាគខាងជើងនៃប្រទេសថៃដែលត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងកាលពីពេលថ្មីៗនេះ។

យោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន ២៣៧គ្រួសារក្នុងខេត្តចំនួន ៧ ដូចជា ឈៀងម៉ៃ ឈៀងរ៉ៃ ឡាំភូន តាក ឡាំប៉ាង ម៉ែនហុងសុន និងកានចាន់បូរី បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់។

ដោយឡែកលោក Krisada Sripermpan ប្រធានការិយាល័យធារាសាស្ត្រតំបន់ទី ១២ បានផ្ញើលិខិតព្រមានមួយទៅកាន់អភិបាលខេត្តចំនួនប្រាំពីរនៅក្នុងខេត្តដូចជា ចៃណាត, ថានី, សីងបុរី, អាងថុង, សោភ័ណ្ឌបុរី, អាយុធ្យា និង លបបុរី ដើម្បីតាមដានទឹកជំនន់ព្រមទាំងស្ថានភាព ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋអំពីទឹកជំនន់ដែលអាចកើតមាន។លោក Krisada Sripermpan បន្តថា ទឹកជំនន់ដែលហូរពីខាងជើងកាត់តាមច្រក Chao Phraya អាចកើនឡើងដល់ ៣០០-៥០០ ម៉ែត្រគូបក្នុងមួយវិនាទី ដែលបណ្តាលឱ្យកម្រិតក្នុងទន្លេ Chao Phraya ក្នុងខេត្ត Chai Nat និងអាយុធ្យាកើនឡើង ១.៥-២ ម៉ែត្រ។

ទោះជាយ៉ាងណា លោក Krisada បាននិយាយថា ការិយាល័យធារាសាស្ត្រតំបន់ ១២ នឹងគ្រប់គ្រងកម្រិតទឹក និងការពារកុំឲ្យមានគ្រោះថ្នាក់ដល់ស្រែចម្ការរបស់ប្រជាកសិករ។ ការិយាល័យនឹងចេញសេចក្តីជូនដំណឹងអំពីទឹកជំនន់ ប្រសិនបើទឹកហូរកាត់បារ៉ាស់ឡើងដល់ជាង ៥០០ ម៉ែត្រគូបក្នុងមួយវិនាទី។ លោក Kriangkrai Chaipiset បន្ថែមថា ឧទ្យាននេះបានបិទផ្លូវសាធារណៈទៅកាន់ទឹកជ្រោះ និងកន្លែងទេសចរណ៍ ដោយសារតែលទ្ធភាពនៃទឹកជំនន់ និងការរអិលបាក់ដីអាចនិងកើតមានឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង