Cc time
Cct850x100 1
Itt 0  web banner

ទឹកជំនន់វាយលុកប្រជាជនអាហ្វ្រិកខាងត្បូងជាថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចូហានណេសប៊ឺក៖ មនុស្សរាប់រយនាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាថ្មីម្តងទៀតបានវាយប្រហារខេត្តឆ្នេរសមុទ្រ KwaZulu-Natal របស់ប្រទេសអាហ្វ្រិកខាងត្បូង ដោយទឹកជំនន់តាមផ្លូវ ផ្ទះសម្បែង និងទ្រព្យសម្បត្តិខូចខាតអស់ជាច្រើន នេះបើតាមមន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យ។

មន្រ្តីអាហ្វ្រិកបានគូសបញ្ជាក់ថា ខេត្តនេះនៅតែកំពុងស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត និងរៀបចំផែនការជាថ្មីដើម្បីជម្លៀសប្រជាជនត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីទឹកជំនន់កាលពីពេលថ្មីៗនេះ ដែលជាខេត្តមួយក្នុងចំណោមខេត្ត KwaZulu-Nataដែលកំពុងរងគ្រោះ ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រដោយសារតែទឹកជំនន់។ មន្រ្តីបន្ថែមថា ទឹកជំនន់កាលពីខែមេសាបានសម្លាប់មនុស្សចំនួន ៤៤៨ នាក់ ដោយ ៨៨ នាក់នៅតែបាត់ខ្លួន ធ្វើឱ្យមនុស្សជាង ៦,៨០០ នាក់គ្មានផ្ទះសម្បែង និងខូចខាតហេដ្ឋារចនាសម្ព័ន្ធជាង ២៥ ពាន់លាន Rand (១.៥៨ ពាន់លានដុល្លារ) ។

ជាមួយគ្នានេះដែរ ខេត្តនេះក៏បានទទួលការព្រមានជាមុនពីសេវាអាកាសធាតុអាហ្រ្វិកខាងត្បូង ដោយជូនដំណឹងថាវាអាចនិងមានភ្លៀងធ្លាក់បន្ថែមទៀតកាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុងមួយចំនួនរួមទាំងទីក្រុង Durban ដែលជាតំបន់រងគ្រោះខ្លាំងបំផុតដោយទឹកជំនន់ពីមុន។

លោក Sipho Hlomuka សមាជិកក្រុមប្រឹក្សាប្រតិបត្តិសម្រាប់រដ្ឋាភិបាលសហប្រតិបត្តិការ និងកិច្ចការប្រពៃណីបានប្រាប់អ្នកសារព័ត៌មានថា "រហូតមកដល់ពេលនេះ ផលប៉ះពាល់ដ៏ធំបំផុតត្រូវបានគេរំពឹងទុកនៅតាមឆ្នេរសមុទ្រ និងភាគឦសាននៃទីក្រុង KwaZulu-Natal"។ លោកបន្តថាមនុស្សប្រហែល ២៥០ នាក់ត្រូវបានជម្លៀសចេញពីមណ្ឌលថែទាំនៅ Tongaat និង Tehuise ក្នុងទីក្រុង Durban រួមទាំងភូមិចូលនិវត្តន៍ទៅកាន់កន្លែងផ្សេងៗទៀត ហើយមានតែគ្រួសារមួយប៉ុណ្ណោះត្រូវបានជម្លៀសចេញដោយសារការដួលរលំនៃលំនៅឋានក្រៅផ្លូវការ។ លោកបានមានប្រសាសន៍ថា “ភ្លៀងធ្លាក់ខ្លាំងនេះបានបណ្តាលឲ្យមានការជន់លិចផ្លូវថ្នល់ ការតាំងទីលំនៅរបស់មនុស្ស និងខូចខាតទ្រព្យសម្បត្តិ។

គួរបញ្ជាក់ថាអ្នកវិទ្យាសាស្ត្រជឿថា ឆ្នេរសមុទ្រភាគអាគ្នេយ៍នៃទ្វីបអាហ្រ្វិក កាន់តែងាយរងគ្រោះដោយសារព្យុះ និងទឹកជំនន់ ដោយសារការបំភាយឧស្ម័នកំដៅរបស់មនុស្ស បណ្តាលឱ្យមហាសមុទ្រឥណ្ឌាក្តៅ ពួកគេគិតថាថាបញ្ហានេះនឹងកាន់តែអាក្រក់ទៅៗក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ៕


Khcct banner

អត្ថបទទាក់ទង