Yearendyearend1140x150

សាកលវិទ្យាល័យខេមតិចរៀបចំសិក្ខាសាលាស្តីពីប្រឹក្សាយោបល់លើការរើសជំនាញនៅឧត្តមសិក្សា

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិចបានរៀបចំសិក្ខាសាលាស្តីពីប្រឹក្សាយោបល់លើការជ្រើសរើសមុខជំនាញនៅឧត្តមសិក្សា និងការតម្រង់ទិសអាជីពនាពេលអនាគតនៅសាលារៀនសុវណ្ណភូមិ សាខាទេពផន រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែ ឧសភា ឆ្នាំ ២០២២។

គោលបំណងសំខាន់ក្នុងសិក្ខាសាលានេះគឺលើកកម្ពស់ការយល់ដឹងរបស់ប្អូនៗសិស្សានុសិស្សនៅកម្រិតមធ្យមសិក្សាទុតិយភូមិលើការជ្រើសរើសមុខជំនាញឱ្យបានសមស្របនឹង ឧបនិស្ស័យ ទេពកោសល្យ តម្រូវការទីផ្សារការងារ និងជំរុញការត្រៀមលក្ខណៈសម្រាប់ការសិក្សានៅឧត្តមសិក្សា។

នៅក្នុងសិក្ខាសាលានេះ លោកគ្រូ អ្នកគ្រូដែលបានអញ្ជើញចូលរួមនៅក្នុងសិក្ខាសាលានេះ មានចំនួនសរុបប្រមាណជាង២៦០នាក់មកពីសាលារៀនសុវណ្ណភូមិសាខាបាក់ទូក សាលារៀនសុវណ្ណភូមិសាខាទួលគោក និងសាលារៀនសុវណ្ណភូមិសាខាទេពផន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង