Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ខ្យល់ព្យុះបានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់នៅក្នុងប្រទេសកាណាដា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

តូរ៉ុនតូ៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យ ចំនួនអ្នកស្លាប់ដោយសារព្យុះផ្គររន្ទះដ៏ខ្លាំងក្លានៅក្នុងខេត្តដែលមានប្រជាជនច្រើនបំផុតចំនួនពីររបស់ប្រទេសកាណាដានៅចុងសប្តាហ៍នេះ បានកើនឡើងដល់យ៉ាងហោចណាស់ប្រាំបីនាក់ ខណៈដែលក្រុមសង្គ្រោះបន្ទាន់បានបន្តការទប់ស្កាត់បន្ថែមដើម្បីការពារអាយុជីវិតរបស់ប្រជាជនកាណាដា។

មន្រ្តី កាណាដាបានឲ្យដឹងថាព្យុះដែលបានអូសបន្លាយជាងពីរម៉ោងនៅរសៀលថ្ងៃសៅរ៍ និងបានខ្ចប់កម្លាំងនៃព្យុះកំបុតត្បូងបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញនៅផ្នែកខ្លះនៃរដ្ឋ Ontario និង Quebec។ ក្រុមហ៊ុនឧបករណ៍ប្រើប្រាស់បាននិយាយថា ខ្យល់បក់ខ្លាំងរហូតដល់១៣២គីឡូម៉ែត្រក្នុងមួយម៉ោងត្រូវដើមឈើរលំ បង្គោលភ្លើងបានរុះរើ និងបាក់ផ្ទះសម្បែកជាច្រើនខ្នង។

ដោយឡែកអាជ្ញាធរបាននិយាយថា ភាគច្រើននៃការស្លាប់ដោយសារខ្យល់ព្យុះបានកើតឡើងនៅពេលដែលមនុស្សត្រូវបានវាយប្រហារដោយដើមឈើរលំ។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា រដ្ឋាភិបាលសហព័ន្ធបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយអ្នកដែលត្រូវការជំនួយ។ លោក Trudeau បានសរសេរនៅលើ Twitter កាលពីថ្ងៃអាទិត្យថា "យើងកំពុងគិតពីអ្នកគ្រប់គ្នាដែលរងផលប៉ះពាល់ ហើយសូមអរគុណដល់ក្រុមនាវិកដែលកំពុងធ្វើការដើម្បីស្តារថាមពលអគ្គិសនីឡើងវិញ" ។

ទន្ទឹមនិងនេះ Hydro One ដែលជាក្រុមហ៊ុនចែកចាយអគ្គិសនីដ៏ធំបំផុតរបស់រដ្ឋ Ontario បាននិយាយនៅក្នុង tweet កាលពីថ្ងៃអាទិត្យថា ក្រុមនាវិកកំពុងឆ្លើយតបទៅនឹងការខូចខាតយ៉ាងសំខាន់ដើម្បីជួយសម្រួលតភ្ចាប់អគ្គីសនីជូនបងប្អូនកាណាដាវិញ៕

Khcct banner

អត្ថបទទាក់ទង