Yearendyearend1140x150

គណបក្សនយោបាយ៤ ក្នុង១៧ បានធ្វើយុទ្ធនាការបោះឆ្នោតដំបូងនៅក្រុងភ្នំពេញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ គណៈបក្សនយោបាយចំនួន៤ ក្នុងគណៈបក្សនយោបាយ ១៧ ផ្សេងទៀត នាថ្ងៃទី២១ ឧសភា បានចាប់ផ្ដើមធ្វើសកម្មភាពឃោសនាបោះឆ្នោត នៅក្នុងទីក្រុងភ្នំពេញ។ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

គួរកត់សម្គាល់ថា មានគណបក្សនយោបាយចំនួន ២ បានហែក្បួនជាទ្រង់ទ្រាយធំ គឺគណបក្សប្រជាជនកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ ៤០.០០០នាក់ និងគណបក្សភ្លើងទៀន ដែលមានអ្នកចូលរួមប្រមាណ ១.៥០០នាក់ រីឯគណបក្សចំនួន ២ ទៀត គឺ គណបក្សខ្មែររួបរួមជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើសកម្មភាពហែក្បួនឃោសនា ចាក់មេក្រចល័ត ចែកខិត្តប័ណ្ណនៅតាមសង្កាត់មួយចំនួនដែលខ្លួនបានចុះបញ្ជីបេក្ខជន។

គួរបញ្ជាក់ថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី ៣ មិថុនា ឆ្នាំ២០២២ ដោយការធ្វើសកម្មភាពឃោសនាត្រូវគោរពតាមច្បាប់ បទបញ្ជា និងនីតិវិធី រួមនឹងគេចក្តីណែនាំ របស់ គ.ជ.ប ៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង