Yearendyearend1140x150
Img 0571

ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅអាកាសយានដ្ឋានស្វីស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅអាកាសយានដ្ឋានស្វីស ប្រភពរូប៖​ RT

ស្វីស៖ ផ្សែងខ្មៅយ៉ាងក្រាស់ ចេញពីអគារដែលកំពុងឆេះនៅក្បែរនោះ បានផ្អាកជាបណ្តោះអាសន្នរាល់ការមកដល់នៅអាកាសយានដ្ឋានក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីរសៀលថ្ងៃសុក្រ។

ដោយសារភ្លើងឆេះនៅគែមផ្លូវរត់ ការចុះចត និងការហោះឡើង ត្រូវបានផ្អាកតាំងពីម៉ោង ៥៖៣៥ នាទី នេះបើតាមបង្ហោះរបស់គណនីផ្លូវការអាកាសយានដ្ឋាន។ ហើយការបើកផ្លូវរត់ឡើងវិញសម្រាប់ជើងហោះហើរដំបូង គឺត្រូវបានរំពឹងថា នឹងបើកនៅម៉ោង ៧ យប់ម៉ោងក្នុងស្រុក។

យោងតាមអ្នកនាំពាក្យអាកាសយានដ្ឋាន Ignace Jeannerat មជ្ឈមណ្ឌលទទួលភ្ញៀវថ្មី សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ដែលកំពុងសាងសង់នៅខាងក្រៅបរិវេណព្រលានយន្តហោះត្រូវបានឆាបឆេះ។

លោកបានពន្យល់ថា វាអាស្រ័យលើអ្នកបើកយន្តហោះ ថាតើជើងហោះហើររបស់ពួកគេ នឹងចាកចេញពីអាកាសយានដ្ឋានដែរឬទេ ដោយសារយន្តហោះដែលត្រូវចុះចតទាំងអស់ ត្រូវផ្អាកជាបណ្ដោះសន្ន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង