Yearendyearend1140x150

បាក់ទំនប់ទឹកក្រុមហ៊ុនហ័ងអាញ់ លិចផ្ទះពលរដ្ឋជាង១០០គ្រួសារនៅស្រុកកូនមុំ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

រតនគិរី៖ កាលថ្ងៃទី១៨ ខែឧសភា វេលាម៉ោង១៦និង៣០នាទី មានករណីបាក់ទំនប់ទឹកចំណុចឡូត៍លេខ២៨ របស់ក្រុមហ៊ុនហ័ងអាញ់ បណ្តាលឲ្យដាច់ក្បាលស្ពានហូរជន់លិចផ្ទះល្វែងក្នុងការដ្ឋានទី៦ស្ថិតក្នុងភូមិ ៣ ឃុំស្រែអង្គ្រង ប្រហែល១ម៉ោងទៅ២ម៉ោង បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋប្រមាណ ១១៧គ្រួសារ នៅស្រុកកូនមុំ ខេត្តរតនគិរី។ នេះបើតាមការឲ្យដឹងពីលោក សេក ហៃ អភិបាលស្រុកកូនមុំ ខេត្តរតនគិរី។ 

លោក សេក ហៃ បានបញ្ជាក់ថា បន្ថែមនេះ សម្ភារៈខូចខាតរួមមានផ្ទះកម្មកររបស់ក្រុមហ៊ុន ៧ល្វែង សម្ភារៈក្នុងផ្ទះបាត់បង់ទាំងស្រុង (ប៉ើងតាមទឹក) ខូចរថយន្តចំនួន ២គ្រឿងរថយន្តច្នៃដឹកចេក ១គ្រឿង និងរថយន្តលក្ខណៈគ្រួសារ ១គ្រឿង ម៉ាក Pruis គ្រួសាររងគ្រោះចំនួន ១១៧គ្រួសារ។

បើតាមលោក សេក ហៃ ក្រោយពីទទួលបានព័ត៌មានភ្លាមលោក និងកងកម្លាំងប្រដាប់អាវុធទាំងបីបានចុះទៅដល់កន្លែងកើតហេតុជួយដល់ប្រជាពលរដ្ឋភ្លាមៗ បានទាន់វេលានាយប់ថ្ងៃនោះ។ ក្នុងករណីខាងលើនេះពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង