Yearendyearend1140x150
Img 0571

ឡាវជំរុញឲ្យពលរដ្ឋកាត់បន្ថយការធ្វើដំណើរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Vongsone Phimmavongsa ប្រធានសាខាខេត្ត Khammouane នៃសហគ្រាសប្រេងឥន្ធនៈរដ្ឋឡាវ

វៀងច័ន្ទ៖ ឡាវជំរុញឲ្យពលរដ្ឋកាត់បន្ថយការធ្វើដំណើរ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចសាំងរបស់ឡាវកំពុងតែបន្តធ្លាក់ចូលក្នុងមហន្តរាយ។

លោក Vongsone Phimmavongsa បានគូសបញ្ជាក់ថាប្រជាពលរដ្ឋគួរចៀសវាងការប្រើប្រាស់យានជំនិះដោយមិនចាំបាច់ ដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់កសិករ ដែលត្រូវការប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់ក្នុងឧបករណ៍កសិកម្ម។ លោកបានមានប្រសាសន៍ថា “ប្រសិនបើមនុស្សខ្ជះខ្ជាយជាមួយឥន្ធនៈក្នុងអំឡុងពេលមានវិបត្តិនេះ វានឹងបង្កបញ្ហាដល់យើងទាំងអស់គ្នានាពេលអនាគត” ដោយសំដៅទៅលើកង្វះអាហារដែលអាចកើតមាន។ លោកបន្តថា ក្រុមហ៊ុនរបស់លោកកំពុងធ្វើការចែកចាយប្រេងឥន្ធនៈក្នុងចំណោមស្ថានីយ៍ប្រេងឥន្ធនៈក្នុងខេត្ត ដោយការផ្គត់ផ្គង់ថ្មីមកដល់មួយ ឬពីរដងក្នុងមួយសប្តាហ៍។ លោកបន្ថែមថា ស្ថានីយប្រេងមិនត្រូវបានអនុញ្ញាតឲ្យចាក់ប្រេងពេញដបទៀតទេ បន្ទាប់ពីបុគ្គលត្រូវបានចាប់ខ្លួនប៉ុនប៉ងលក់ប្រេងបន្តដើម្បីចំណេញផ្ទាល់ខ្លួន។

ដោយឡែកមន្ទីរឧស្សាហ៍កម្ម និងពាណិជ្ជកម្មខេត្ត ក៏បាននិងកំពុងចុះត្រួតពិនិត្យជាប្រចាំនូវស្ថានីយ៍ប្រេងឥន្ធនៈក្នុងខេត្តខាំមឿងនិងបានធ្វើការអប់រំផ្សព្វផ្សាយដល់សាធារណជនអំពីមូលហេតុនៃការខ្វះខាតប្រេងឥន្ធនៈ។ បណ្តាញកសិករឡាវបានធ្វើការអង្វរដល់អាជ្ញាធរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីម្សិលមិញដោយនិយាយថាកសិករមិនអាចភ្ជួរស្រែឬដំណាំទឹករបស់ពួកគេដោយគ្មានការប្រើប្រាស់ប្រេងម៉ាស៊ូតបានទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង