Yearendyearend1140x150
Img 0571

វេទិកាសេដ្ឋកិច្ចពិភពលោកបើកកិច្ចប្រជុំដើម្បី«ដោះស្រាយបញ្ហាប្រឈមសកល»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វេទិកាសេដ្ឋកិច្ចពិភពលោកបើកកិច្ចប្រជុំដើម្បី«ដោះស្រាយបញ្ហាប្រឈមសកល» ប្រភពរូប៖​ស៊ីស៊ីធិវិ 

WEF ៖ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានប្រកាសកាលពីថ្ងៃពុធថា កិច្ចប្រជុំប្រចាំឆ្នាំ ២០២២ របស់ខ្លួន នឹងផ្តោតលើបញ្ហាប្រឈមសកលដែលមិនធ្លាប់មានពីមុនមក រួមទាំងជំងឺរាតត្បាតកូវីដ១៩ ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ។

កិច្ចប្រជុំនេះ នឹងមានអ្នកដឹកនាំ និងអ្នកជំនាញជិត ២,៥០០ នាក់មកពីជុំវិញពិភពលោកចូលរួម ក្នុងគោលបំណងដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញ ផ្លាស់ប្តូរការយល់ដឹង ទទួលបានទស្សនៈថ្មីៗ និងដំណោះស្រាយជឿនលឿន។

របៀបវារៈនេះនឹងផ្តោតលើប្រធានបទចំនួនប្រាំមួយ រួមទាំងការជំរុញកិច្ចសហប្រតិបត្តិការជាសាកល និងក្នុងតំបន់ ការធានាការងើបឡើងវិញនៃសេដ្ឋកិច្ច និងការបង្កើតសករាជថ្មីនៃកំណើន ការកសាងសង្គមដែលមានសុខភាពល្អនិងសមធម៌ ការការពារអាកាសធាតុ អាហារ និង ការជំរុញការផ្លាស់ប្តូរឧស្សាហកម្ម និងការប្រើប្រាស់ថាមពល។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ ប្រធាន WEF លោក Borge Brende បាននិយាយថា ប្រទេសចិននឹងអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត ហើយដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនានាជុំវិញពិភពលោក។

លោក Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃ WEF បាននិយាយថា កិច្ចប្រជុំប្រចាំឆ្នាំគឺជាកិច្ចប្រជុំកំពូលលើកដំបូង ដើម្បីនាំមេដឹកនាំពិភពលោករួមគ្នាក្នុងស្ថានភាពថ្មីនេះ។

កិច្ចប្រជុំនេះមានឈ្មោះថា «ប្រវត្តិសាស្រ្តនៅចំណុចរបត់មួយ» ដោយនិយាយអំពីគោលនយោបាយរដ្ឋាភិបាល និងយុទ្ធសាស្ត្រអាជីវកម្ម។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅទីក្រុង Davos ប្រទេសស្វីស ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែឧសភា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង