Yearendyearend1140x150

តម្លៃទំនិញនៅជប៉ុនកើនឡើងខ្លាំងក្នុងរយៈពេល៧ឆ្នាំចុងក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នក​ដើរ​ទិញ​ឥវ៉ាន់​​បន្លែ​នៅ​ផ្សារ​​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៥

តូក្យូ៖ តម្លៃទំនិញនៅជប៉ុនកើនឡើងខ្លាំងក្នុងរយៈពេល៧ឆ្នាំចុងក្រោយដោយសារការកើនឡើងនៃថ្លៃថាមពល និងទំនិញកំពុងបណ្តាលឱ្យមានការកើនឡើងតម្លៃកាន់តែធ្ងន់ធ្ងរដែលកំពុងដាក់សម្ពាធដល់ក្រុមគ្រួសាររបស់ជនជាតិជប៉ុន។

មន្រ្តីជប៉ុនបានគូសបញ្ជាក់ថាការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់កំពុងធ្វើឱ្យធនាគារកណ្តាលជប៉ុន (BOJ) កាន់តែពិបាកក្នុងការសម្របសម្រួលទីផ្សារ នឹងរក្សាគោលនយោបាយរូបិយវត្ថុឱ្យមានភាពធូររលុង ព្រោះតែការកើនឡើងនូវកង្វល់សាធារណៈអំពីការជំរុញថ្លៃរស់នៅដែលកំពុងធ្វើឲ្យជប៉ុនប្រឈមមុខនិងបញ្ហាថ្មី។

ទន្ទឹមនឹងនេះទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញនៅថ្ងៃសុក្រនេះថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ទំនិញ (CPI) ទូទាំងប្រទេស ដែលមិនរាប់បញ្ចូលតម្លៃអាហារស្រស់ដែលងាយនឹងបង្កជាហេតុ ប៉ុន្តែរួមបញ្ចូលថាមពលបានកើនឡើង ២.១ ភាគរយនៅក្នុងខែមេសាធៀបនឹងឆ្នាំមុន។ នោះបានកត់សម្គាល់ការកើនឡើងលឿនបំផុតក្នុងរយៈពេលមួយខែចាប់តាំងពីខែមីនា ឆ្នាំ ២០១៥ ហើយត្រូវគ្នានឹងការព្យាករណ៍ជាមធ្យមនៅក្នុងការស្ទង់មតិរបស់ Reuters ។ ការកើនឡើងនេះគឺខ្លាំងជាងការកើនឡើង ០.៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងខែមីនា ដោយសារផលប៉ះពាល់នៃការកាត់បន្ថយថ្លៃសេវាទូរស័ព្ទពីខែមេសាឆ្នាំមុន ដែលបានទាញ CPI ទាំងមូលធ្លាក់ចុះចាប់តាំងពីពេលនោះមកចាប់ផ្តើមថយចុះពីការប្រៀបធៀបប្រចាំឆ្នាំ។

ដោយឡែកអត្រាការកើនឡើងតម្លៃសរុបនៅក្នុងប្រទេសជប៉ុននៅតែមានកម្រិតតិចតួចបើធៀបនឹងការកើនឡើងយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀត ដោយសារកំណើនប្រាក់ឈ្នួលយឺតនៅក្នុងសេដ្ឋកិច្ចធំទី ៣ របស់ពិភពលោកធ្វើឱ្យក្រុមហ៊ុនពិបាកដំឡើងថ្លៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង