Yearendyearend1140x150

ទិវា​ជាតិ​នៃ​ការ​ចងចាំ​​៖សម្តេច ហ៊ុន សែន ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ការពារ​«សន្តិភាព​»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន 

ភ្នំពេញ៖ សម្តេច​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅថ្ងៃទី ២០ ឧសភានេះ បាន​​អំពាវ​នាវ​​ឲ្យ​​ប្រជាពលរដ្ឋ​​ទាំង​អស់​​ចូល​រួម​​ថែ​រក្សា​​ការពារ​​សន្តិភាព​​ឲ្យ​​បាន​​គង់វង្ស​។ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលប្រទេសកម្ពុជារៀបចំ​​ប្រារព្ធ​​ទិវា​​ជាតិ​​នៃ​​ការ​ចងចាំ ​២០ ​ឧសភា ​ដើម្បី​​រំលឹក​​ដល់​​វិញ្ញាណក្ខន្ធ ​ដល់​​ជន​រង​គ្រោះ​​ជាង​៣​លាន​​នាក់ ​ដែល​​បាន​​ស្លាប់​បាត់​បង់​ជីវិត​​នៅ​ក្នុង​​របប​​ប្រល័យ​ពូជសាសន៍​​ប៉ុលពត​។ 

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ថ្ងៃទី២០​ ឧសភា នេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

បើតាមសម្តេចហ៊ុន សែន ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ សម្តេច បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សពីព្រោះសន្តិភាព បានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

សូម​បញ្ជាក់​ថា ​ ​កម្ពុជា​​ប្រារព្ធ​​ទិវា​​ជាតិ​​នៃ​​ការ​ចងចាំ ​២០ ​ឧសភា ​ដើម្បី​​រំលឹក​​ដល់​​វិញ្ញាណក្ខន្ធ ​ដល់​​ជន​រង​គ្រោះ​​ជាង​៣​លាន​​នាក់ ​ដែល​​បាន​​ស្លាប់​បាត់​បង់​ជីវិត​​នៅ​ក្នុង​​របប​​ប្រល័យ​ពូជសាសន៍​​ប៉ុលពត​។ រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​ជាតិ​ តាម​ការ​ស្នើ​សុំ​របស់​ភាគី ដើម​បណ្តឹង​រដ្ឋប្បវេណី​ដែល​ជា​ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង