Yearendyearend1140x150

សេដ្ឋីអង់គ្លេស«ជិះកប៉ាល់តម្លៃពាន់លានដុល្លាមកលេងសមុទ្រថៃ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាវាទំនើប Aviva ត្រូវបានគេមើលឃើញនៅកោះ Samui ក្នុងខេត្ត Surat Thani មុនពេលវាឆ្លងកាត់ឈូងសមុទ្រថៃទៅកាន់ Pattaya

បាងកក៖ ទូកទេសចរណ៍ដ៏ប្រណិតបំផុតមួយរបស់ពិភពលោកដែលគ្រប់គ្រងដោយលោក Joe Lewis មហាសេដ្ឋីអង់គ្លេសវិនិយោគ និងជាម្ចាស់ក្លឹបបាល់ទាត់ Tottenham Hotspur បានមកដល់ទីក្រុងប៉ាតាយ៉ាហើយ។ Vesselfinder.com ដែលជាគេហទំព័រតាមដានកប៉ាល់ បាននិយាយថា Aviva ត្រូវបានបោះយុថ្កាចេញពីទីក្រុង Pattaya នៅព្រឹកព្រលឹមម្សិលមិញ បន្ទាប់ពីការធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រថៃពីកោះ Samui ក្នុងខេត្ត Surat Thani នេះបើយោងតាមកាផ្សាយរបស់កាសែតថៃបាងកកប៉ុស្ដិ៍ ។

អភិបាលខេត្ត Surat Thani លោក Wichawut Jinto បាននិយាយកាលពីម្សិលមិញថា នាវាទំនើបនេះបានចាកចេញពីកោះនាថ្ងៃឈប់សម្រាក ប៉ុន្តែមិនបានបញ្ជាក់ថានៅពេលណាដែលវាបានចេញដំណើរទៅកាន់ទីក្រុងប៉ាតាយ៉ានោះទេ។ កប៉ាល់តម្លៃ ៤,៥ ពាន់លានបាតនេះដឹកនាវិក ៣០ នាក់ និងអ្នកដំណើរ ៧ នាក់ ក្នុងនោះមានលោក Lewis អាយុ ៨៥ ឆ្នាំ។ វាត្រូវបានបោះយុថ្កាចេញពីទីក្រុងឆ្នេរ Nathon នៅលើកោះ Samui ចាប់តាំងពីវាមកដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃសៅរ៍។ លោកអភិបាលសង្ឃឹមថា កប៉ាល់ដ៏ល្បីនេះ នឹងលើកកម្ពស់វិស័យទេសចរណ៍សម្រាប់កោះ Samui និងកោះផ្សេងៗទៀត។ លោក Lewis និងមិត្តភក្តិគឺជាក្រុមអ្នកទេសចរដំបូងគេដែលបានទៅលេងកោះ Samui តាមរយៈទូកទេសចរណ៍ ចាប់តាំងពីរដ្ឋាភិបាលបានលុបចោលតម្រូវការចូល Test & Go កាលពីថ្ងៃទី ១ ខែឧសភា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង