Yearendyearend1140x150

គ.ជ.ប ផ្ដល់ប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោតជាង៨លានប័ណ្ណ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)  គិតចាប់ពីថ្ងៃទី១៧ ខែមេសា រហូតដល់ថ្ងៃ១៦ ខែឧសភា បានផ្ដល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សរុបចំនួន៨,៤៩៨,៧៩៣ ប័ណ្ណនៅក្នុងចំណោម ៩,២០៥,៦៨១ប័ណ្ណ ស្មើនឹង៩២.៣២ភាគរយ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃចន្ទទី១៦ ខែឧសភានេះ បានចេញសេចក្តីប្រកាសមួយដោយអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតបាន ត្រៀមឯកសារដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង