Yearendyearend1140x150

ក្រសួងមហាផ្ទៃចាត់ទុកពលករខ្មែរទៅថៃតាមរយៈមេខ្យល់គឺជារលកទី២នៃការជួញដូរមនុស្ស

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) លោកស្រី ជូ ប៊ុនអេង បានថ្លែងថា មានប្រជាពលរដ្ឋ និងពលករខ្មែរ ចូលទៅប្រទេសថៃតាម មេខ្យល់ គឺជារលកទី២នៃការជួញដូរមនុស្ស។

ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ លោកស្រី ជូ ប៊ុនអេង បានឲ្យដឹងថា នៅក្នុងស្ថានភាពកូវីដ-១៩ មានមេខ្យល់នាំពលករខ្មែរត្រឡប់ចូលប្រទេសថៃវិញជាហូរហែ ហើយត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូលត្រឡប់មកកម្ពុជាវិញជាបន្ដបន្ទាប់ ដែលបញ្ហាទាំងនេះធ្វើឲ្យពលករខ្មែរខាត់បង់ថវិកាជាច្រើន តាមរយៈមេខ្យល់រាប់ពាន់បាតផងដែរ។

លោកស្រី បន្តថា ពលករត្រូវខាតបង់ពេលវេលា ដែលធ្វើដំណើរគេចវេសពីសមត្ថកិច្ចមិនបានទៅដល់គោលដៅ ព្រោះសមត្ថកិច្ចថៃឃាត់ខ្លួន និងចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ ហើយពេលមកកម្ពុជាវិញ ត្រូវដាក់ដោយឡែក រយៈពេល១៤ថ្ងៃបន្ថែមទៀត។

លោកស្រី ជូ ប៊ុនអេង បានអំពាវនាវទៅដល់ក្រុមការងារទាំងអស់ ជាពិសេសថ្នាក់ក្រោមជាតិ បង្កើនការយកចិត្តទុក ដាក់និងអនុវត្តជាមួយរាជរដ្ឋាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង