Foton on ads news final
Cct850x100 1
Sme laon web banner(1800 x 300)

លោកពូទីនថាការដាក់ទណ្ឌកម្មរបស់អឺរ៉ុបលើថាមពលរុស្ស៊ីគឺជា«ការសម្លាប់សេដ្ឋកិច្ចខ្លួនឯង»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោកពូទីនថាការដាក់ទណ្ឌកម្មរបស់អឺរ៉ុបលើថាមពលរុស្ស៊ីគឺជា«ការសម្លាប់សេដ្ឋកិច្ចខ្លួនឯង» ប្រភពរូប៖ ស៊ីស៊ីធីវី

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា ការដាក់ទណ្ឌកម្មរបស់ប្រទេសអ៊ឺរ៉ុបប្រឆាំងនឹងការផ្គត់ផ្គង់ថាមពលពីប្រទេសរុស្ស៊ីគឺជា «ការសម្លាប់សេដ្ឋកិច្ចខ្លួនឯង» ខណៈដែលគោលនយោបាយនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អឺរ៉ុបតែប៉ុណ្ណោះ។ លោក ពូទីន បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ១៧។

លោក ពូទីន បាននិយាយថា បណ្តាប្រទេសនៅអឺរ៉ុបកំពុងដាក់ទណ្ឌកម្មកាន់តែច្រើនឡើងលើទីផ្សារប្រេង និងឧស្ម័នរបស់រុស្ស៊ី ដែលនឹងបន្ថែមដល់អតិផរណានៅអឺរ៉ុបតែប៉ុណ្ណោះ។ លោកបន្ត «ប្រសិនបើបដិសេធថាមពលរបស់រុស្ស៊ីក្នុងរយៈពេលវែង អឺរ៉ុបនឹងក្លាយទៅជាតំបន់មួយដែលមានតម្លៃថាមពលខ្ពស់បំផុតរបស់ពិភពលោក»។

តម្លៃថាមពលឡើងខ្ពស់ នឹងធ្វើឱ្យការប្រកួតប្រជែងរបស់ឧស្សាហកម្មអឺរ៉ុបចុះខ្សោយ។ ទន្ទឹមនឹងនេះដែរ អតិផរណានៅអឺរ៉ុបបានមកពីការដាក់ទណ្ឌកម្មមកលើប្រទេសរុស្ស៊ី ហើយមិនគួរត្រូវបានសន្មតថាជាប្រទេសរុស្ស៊ីនោះទេ។

លោកបានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីនឹងចាត់វិធានការជាក់ស្តែងពីផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន។ ចំនែកបណ្តាប្រទេសលោកខាងលិចបានវាយតម្លៃទាបលើសារៈសំខាន់នៃថាមពលបែបប្រពៃណី ហើយគោលនយោបាយមិនសមរម្យរបស់ពួកគេ គឺជាមូលហេតុចម្បងនៃបញ្ហាបច្ចុប្បន្ននៅក្នុងវិស័យថាមពលពិភពលោក។

គណៈកម្មការអឺរ៉ុបបានស្នើកញ្ចប់ទណ្ឌកម្មទីប្រាំមួយប្រឆាំងនឹងរុស្ស៊ីកាលពីថ្ងៃទី ៤ ខែឧសភា ដែលរួមបញ្ចូលទាំងការហាមឃាត់ទាំងស្រុងលើការនាំចូលប្រេងពីរុស្ស៊ីនៅចុងឆ្នាំនេះ។ ទោះជាយ៉ាងណាសំណើនេះត្រូវការកិច្ចព្រមព្រៀងពីសមាជិកសហភាពអឺរ៉ុប (EU) ទាំង ២៧ ដើម្បីចូលជាធរមាន។ ប៉ុន្តែ សមាជិកមួយចំនួនដូចជាហុងគ្រី និងស្លូវ៉ាគីបានជំទាស់នឹងសំណើរនេះ ដោយពួកគេជាប្រទេសដែលពឹងផ្អែកខ្លាំងលើប្រេងរស្ស៊ី៕

Khcct banner

អត្ថបទទាក់ទង