Yearendyearend1140x150

កូរ៉េខាងជើងអាចនិងស្វាគមន៌លោកបៃដិន«ដោយការសាកល្បងមីស៊ីលជាថ្មី»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំកូរ៉េខាងជើង គឹម ចុងអ៊ុន 

វ៉ាស៊ីនតោន៖ កូរ៉េខាងជើងអាចនិងស្វាគមន៌វត្តមានលោកបៃដិនដោយការសាកល្បងមីស៊ីលជាថ្មីក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ កូរ៉េខាងត្បូង។ ទោះបីជាមានការប្រយុទ្ធនឹងរលកនៃការសង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩ក៏ដោយ ក៏កូរ៉េខាងជើងហាក់ដូចជាកំពុងរៀបចំសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) មុនពេលដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការផ្សាយរបស់កាសែតអាម៉េរិក វ៉ាស៊ីនតោនប៉ុស្ដិ៍។

មន្ត្រីអាម៉េរិកមិនបញ្ចេញឈ្មោះម្នាក់បានគូសបញ្ជាក់ថា ការស៊ើបការណ៍សម្ងាត់ចុងក្រោយនេះ បង្ហាញថា កូរ៉េខាងជើងអាចធ្វើតេស្ត ICBM ភ្លាមៗនៅថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រសប្តាហ៌នេះបន្ទាប់ពីលឺដំណឹងថាលោក បៃ ដិន គ្រោងនិងទៅធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងនាសប្តាហ៌នេះ។

ជាមួយគ្នានេះដែរ លោក Biden ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រ ហើយជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងក្នុងរយៈពេលជាច្រើនថ្ងៃមុនពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន។ សេតវិមានបាននិយាយកាលពីសប្តាហ៍មុនថាលោក Biden ក៏កំពុងពិចារណាលើការធ្វើដំណើរទៅកាន់តំបន់គ្មានយោធានៅតាមព្រំដែនជាមួយកូរ៉េខាងជើងថែមទៀតផង។

គួរបញ្ជាក់ថាការសាកល្បងអាវុធអាចរំខានដល់ការផ្តោតអារម្មណ៍របស់លោក Biden លើប្រទេសចិនបូករួមទាំង ពាណិជ្ជកម្ម និងបញ្ហាក្នុងតំបន់ផ្សេងថែមទៀតផង។ ម្យ៉ាងវិញទៀតលោកបានបញ្ជាក់ពីភាពខ្វះខាតនៃវឌ្ឍនភាពក្នុងកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ បើទោះបីជារដ្ឋបាលរបស់លោកបានប្តេជ្ញាបំបែកភាពជាប់គាំងជាមួយនឹងវិធីសាស្រ្តជាក់ស្តែងក៏ដោយ ហើយវាក៏អាចធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការផ្តល់ជំនួយដល់ទីក្រុងព្យុងយ៉ាង ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ក្នុងប្រទេសកូរ៉េខាងជើងផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង