Cc time
Cct850x100 1
Sme laon web banner(1800 x 300)

សម្តេច ហ៊ុន សែន ប្រកាសមិនលុបចោលការធ្វើចត្តាឡីស័ក សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានប្រកាសថា កម្ពុជាមិនអាចលុបការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលធ្វើដំណើរមកចូលប្រទេសកម្ពុជាដែលមិនបានចាក់វ៉ាក់សាំងនោះឡើយ។ សម្តេចនាយករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩នៅព្រឹកនេះ។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា បើសិនជាមានការលើកលែងធ្វើចត្តាឡីស័ក សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង ពីក្រៅប្រទេស គឺវាប្រៀបដូចលើកទឹកចិត្តសម្រាប់មនុស្សដែលមិនបានចាក់វ៉ាក់សាំង។ ជាមួយគ្នានេះ សម្តេចបានផ្តាំ ទៅដល់មន្ត្រី ដែលទទួលខុសត្រូវលើការរៀបចំគោលនយោបាយប្រយុទ្ធនឹងជំងឺកូវីដ១៩ថា «កុំយកលុយជាធំ ត្រូវយកជីវិតជាធំ» សម្តេចមិនអាចឲ្យស្ថានភាពកូវីដ១៩ នៅកម្ពុជា ដើរថយក្រោយនោះទេ៕

Khcct banner

អត្ថបទទាក់ទង