Yearendyearend1140x150

ម្ចាស់មេដាយមាសជនជាតិវៀតណាមម្នាក់លុតជង្គង់សុំមិត្តស្រីរៀបការ ក្រោយចុះពីវេទិកា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ង្វៀន ធានទ្រុង (Nguyen Tien Trong) សុំមិត្តស្រីរៀបការ ក្រោយចុះពីវេទិកា។

វៀតណាម៖ លោក ង្វៀន ធានទ្រុង (Nguyen Tien Trong) ជាម្ចាស់ជើងឯកកីឡាលោតចម្ងាយបុរស SEA Games លើកទី៣១ បានលុតជង្គង់សំពះសុំមិត្តស្រីរបស់គាត់រៀបការ ក្រោយពីរូបគាត់បានចុះពីវេទិកា ដើម្បីទទួលមេដាយមាស។

មិត្តស្រីរបស់គេ មានឈ្មោះ Nguyen Thi Phuong Trinh អត្តពលិកកីឡាហែលទឹករបស់ប្រទេសវៀតណាមដែលកំពុងចូលរួមប្រកួតនៅស៊ីហ្គេមលើកទី៣១ ក្នុងពេលប្រទេសកំណើតរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះទទួលប្រទេសមកពីតំបន់អាស៊ាន។

ការលុតជង្គង់សុំមិត្តស្រីរៀបការរបស់យុវជនវៀតណាមនេះ បានបង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងវេទិកា និង បណ្តាញសង្គមដោយអ្នកចូលរួមផ្ញើសារអបអរសាទរយុវជនទាំងពីរនាក់ ខណៈក្រុមគ្រួសារទាំងសងខាងប្រមាណ២០នាក់ក៏បានជិះឡានក្រុងទៅកាន់ទីក្រុងហាណូយ ដើម្បីលើកទឹកចិត្តពួកគាត់ទាំងពីរផងដែរ។

ក្រោយកីឡាករវៀតណាមវ័យ ២៥ ឆ្នាំរូបនេះ បានស្នើរសុំពីមិត្តស្រីបានជោគជ័យ ពួកគេទាំងពីរនាក់មានគម្រោងនឹងនាំមិត្តស្រីរបស់គាត់ត្រឡប់មកវិញ ដើម្បីបង្ហាញម្តាយរបស់គាត់ និងរៀបចំមង្គលការតាមប្រពៃណី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង