Cc time
Cct850x100 1
Sme laon web banner(1800 x 300)

គ្រួសារលោក បេន ទទួលសញ្ជាតិខ្មែរជាផ្លូវការក្រោយការពារព្រៃឈើកម្ពុជាជិត៣០ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គ្រួសារលោក បេន ទទួលសណ្ជាតិខ្មែរជាផ្លូវការ នៅថ្ងៃទី ១៤ ឧសភា ឆ្នាំ២០២២។

ព្រះវិហារ៖ លោក បេន ដាវីស និង ក្រុមគ្រួសាររបស់ខ្លួនដែលមានសមាជិក ៤ រូបទៀត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ត្រូវបានរាជរដ្ឋាភិបាលប្រកាសផ្តល់សញ្ជាតិខ្មែរជាផ្លូវការ ក្រោយរូបលោក និង ក្រុមគ្រួសារបានចំណាយពេលជិត ៣០ឆ្នាំ ដើម្បីការពារនិងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងស្រុកគូលែននៃខេត្តព្រះវិហារ និងស្រុកជីក្រែង ខេត្តសៀមរាប។ពិធីប្រគល់រៀបចំឡើង ក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក បេន ដាវីស តំណាងក្រុមគ្រួសាររបស់ខ្លួនដែលមានសមាជិក ៤ រូប បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការគាំទ្រនិងលោកទឹកចិត្តលោក។លោកបេន ដាវីស បានថ្លែងថា៖ «ខ្ញុំមិននឹកស្មានថាខ្ញុំទទួលបានសញ្ជាតិខ្មែរនេះទេ ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយនិងសូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានយកចិត្តទុកដាក់លើយើងខ្ញុំ។ យើងខ្ញុំមានភាពកក់ក្តៅ និងមានការលើកទឹកចិត្តយើងខ្ញុំនិងខ្ញុំមានការសប្បាយចិត្តកិច្ចសហការជាមួយអាជ្ញាធរក្នុងកិច្ចការអភិវឌ្ឍ និងបច្ចុប្បន្នក្នុងកិច្ចការពារអភិរក្សព្រៃឈើ»

សូមបញ្ជាក់ថា លោក បេន ដាវីដ ជាសញ្ជាតិអាម៉េរិក និងភរិយាកូនៗមានសញ្ជាតិអូស្ត្រាលី។លោកបេន បានមករស់នៅនិងបានធ្វើការនៅកម្ពុជាតាំងពីឆ្នាំ១៩៩២ មកម៉្លេះ ពោលគឺតាំងពីលោកបេន មានអាយុ ២៧ ឆ្នាំ គឺមានរយៈពេលជិត ៣០ឆ្នាំមកហើយ។ លោកបេន បានមកបំពេញការងារនៅខេត្តព្រះវិហាររយៈពេល ២០ ឆ្នាំហើយតាំងពីឆ្នាំ ២០០២។ 

ស្ថិតក្នុងរយៈពេលនេះ លោកបេន និងក្រុមគ្រួសារបាន លះបង់កម្លាំងកាយចិត្ត បញ្ញា និងធនធានផ្ទាល់ខ្លួនដើម្បីបុព្វហេតុមនុស្សធម៌លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការងារសង្គមផ្សេងៗ និងដើម្បីបុព្វហេតុការពារនិងអភិរក្សធនធានព្រៃឈើនិងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងស្រុកគូលែននៃខេត្តព្រះវិហារ និងស្រុកជីក្រែងខេត្តសៀម៕

 

Khcct banner

អត្ថបទទាក់ទង