Cc time
Cct850x100 1
Itt 0  web banner

សម្តេច ហ៊ុន សែន រំភើបក្រោយប្រធានាធិបតីអាម៉េរិកចូលរួមមរណទុក្ខបងប្រុសបង្កើត

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ជាមួយលោក ចូ បៃដិន(Joe Biden)។

វ៉ាស៊ីនតោន៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីអារម្មណ៍រំភើបរីករាយ ក្រោយប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន(Joe Biden)ចូលរួមមរណទុក្ខបងប្រុសបង្កើត។ការបង្ហាញក្តីរំភើបនេះ ធ្វើឡើងខណៈពេលដែលសម្តេច ហ៊ុន សែន និង ក្រុមការងារអញ្ជើញចូលរួមធ្វើជាសហប្រធានសម្រាប់កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាម៉េរិក។

ក្នុងពេលជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយថ្នាក់ដឹកនាំធុរកិច្ចអាមេរិកអ្នកសម្របសម្រួលកម្មវិធីឆ្លៀតសំដែងនូវមរណទុក្ខក្នុងអង្គប្រជុំផ្លូវការ។ហើយអ្វីដែលភ្ញាក់ផ្អើលនិងរំភើបនោះប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន(Joe Biden) តែម្តងដែលនិយាយមកកាន់ខ្ញុំថា(សូមចូលរួមមរណទុក្ខចំពោះបងប្រុសរបស់ឯកឧត្តម)។នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាមសម្តេច ហ៊ុន សែន នេះជាពាក្យដែលគាត់និយាយមុនគេបន្ទាប់ពីគាត់អានសុន្ទរកថាក្នុងនាមប្រធានាធិបតីអាម៉េរិក ចំណែកសម្តេច អានសុន្ទរកថាក្នុងនាមជាប្រធានអាស៊ាននិងប្រធានាធិបតីឥណ្ឌូណេសុីអានសុន្ទរកថាក្នុងនាមប្រទេសសម្របសម្រួលអាស៊ាន-អាម៉េរិក។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា "គាត់ជាមនុស្សពោរពេញដោយមនោសញ្ចេតនាគួរគោរពដោយសារគាត់ធ្លាប់បាត់បង់កូនប្រពន្ធនិងបងប្អូនដែរដូចនេះគាត់យល់ពីអារម្មណ៍សោកសៅរបស់ខ្ញុំនៅពេលនេះ ហើយដែលគាត់បាននិយាយរឿងទាំងនេះមកកាន់ខ្ញុំ។ខាងភាគីសហរដ្ឋអាមេរិកដែលបានបញ្ចេញយោបល់សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ខ្ញុំមកសហរដ្ឋអាមេរិកដើម្បីរួមចំណែកសម្រាប់ការសម្រេចបានលទ្ធផលនៃការប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។"


Khcct banner

អត្ថបទទាក់ទង