Yearendyearend1140x150

ថៃព្រមាន«គ្រោះរាំងស្ងួតនិងវាយលុកប្រជាជនថៃ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
គ្រោះទឹកជំនន់នៅថៃកាលពីឆ្នាំ ២០១១

បាងកក៖ទីភ្នាក់ងារអាកាសធាតុបាននិយាយកាលពីថ្ងៃពុធថាប្រទេសថៃនឹងចូលរដូវវស្សានៅថ្ងៃសុក្រនេះ ប៉ុន្តែគ្រោះរាំងស្ងួតត្រូវបានរំពឹងទុកនៅខែក្រោយ។ នាយកដ្ឋានឧតុនិយមបានប្រកាសការចាប់ផ្តើមរដូវវស្សានៅថ្ងៃសុក្រ ហើយបន្ទាប់ពីរដូវវស្សាបិទបញ្ចប់ថៃអាចនិងប្រឈមមុខនិងគ្រោះរាំងស្ងួត។

លោកស្រី Chomparee Chumpurat អគ្គនាយកនៃនាយកដ្ឋានបានព្រមានថា ការខ្វះខាតទឹកភ្លៀងអាចនឹងកើតមានក្នុងរយៈពេលមួយខែចាប់ពីពាក់កណ្តាលខែមិថុនា ហើយវាអាចបង្កភាពរាំងស្ងួតនៅក្នុងដីស្រែចម្ការនៅខាងក្រៅប្រព័ន្ធធារាសាស្ត្រដែលអាចជះឥទ្ធិពលជាខ្លាំងដល់ពលរដ្ឋកសិករថៃមួយចំនួន។លោកស្រីបានបន្ថែមថា ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំងនៅខែសីហា និងខែកញ្ញា ជាពិសេសនៅតំបន់មួយចំនួន។

ជាមួយគ្នានេះដែរនាយកដ្ឋានកាលពីថ្ងៃពុធក៏បានព្រមានផងដែរថា ព្យុះស៊ីក្លូនត្រូពិក Asani អាចបណ្តាលឱ្យមានភ្លៀងធ្លាក់ និងទឹកជំនន់ភ្លាមៗ នៅក្នុងតំបន់មួយចំនួនក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីភ្លៀង មុនពេលព្យុះនេះ បោកបក់នៅភាគកណ្តាលប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា ព្យុះនេះបានបង្កឲ្យមានទឹកជំនន់នៅតំបន់ភាគខាងត្បូង ដោយក្នុងនោះខេត្ត Surat Thani, Nakhon Si Thammarat និង Songkhla ក្នុងចំណោមខេត្តដែលអាចនឹងរងគ្រោះខ្លាំងជាងគេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង