Cc time
Cct850x100 1
Itt 0  web banner

កម្ពុជានឹងបន្តចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
មជ្ឈមណ្ឌលពិព័រណ៍ក្រុងសៀងហៃដែលថតពីលើអាកាស (រូបភាព៖ YUNNANGATEWAY)

ភ្នំពេញ៖ កម្ពុជានឹងបន្តចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៥ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

បើតាមសេចក្តីជូនដំណឹង ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា៖ កម្ពុជា នឹងបន្តចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៥ “The 5th China International Import Exposition (CIIE)” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ កម្ពុជា នឹងរៀបចំចូលរួមពីចម្ងាយ (Online) ដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្ម តាមប្រព័ន្ធអនឡាញជាអន្តរជាតិ និងមានការចាត់បញ្ជូនក្រុមហ៊ុនកម្ពុជាដែលមានសាខា ឬតំណាងចែកចាយផលិតផល និងសេវានៅប្រទេសចិនស្រាប់ទៅចូលរួមដោយផ្ទាល់ដែលមានស្តង់នៅក្នុងតំបន់ពាណិជ្ជកម្ម ដើម្បីស្វែងរកទីផ្សារសម្រាប់ ផលិតផលកម្ពុជានិងផ្សព្វផ្សាយអំពីឱកាសវិនិយោគ និងអូសទាញវិនិយោគិនបរទេសឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹង។

ក្រសួងបន្តក៏បានអំពាវនាវឱ្យក្រុមហ៊ុនឯកជនដែលធ្វើធុរកិច្ចនៅកម្ពុជា ហើយមានសាខា ឬ តំណាងចែកចាយនៅប្រទេសចិនស្រាប់ និងមានបំណងចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៥ “The 5th China International Import Exposition (CIIE)” ឬ មានគម្រោងស្វែងរកដៃគូ វិនិយោគ ឬត្រូវចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយបណ្តាប្រទេសដែលបានចូលរួម មេត្តាប្រញាប់មកបំពេញបែបបទ និងផ្ញើគម្រោងរបស់ ខ្លួនមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឱ្យបានមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ជាកំណត់ដើម្បីក្រសួងធ្វើការសម្របសម្រួលជូន៕


Khcct banner

អត្ថបទទាក់ទង