Yearendyearend1140x150

អ្នកកាសែតAl Jazeeraម្នាក់ត្រូវបាន«ទាហានអ៊ីស្រាអែលបាញ់សម្លាប់»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកកាសែត Al Jazeera ដែលត្រូវបានទាហានអ៊ីស្រាអែលបាញ់សម្លាប់នាថ្ងៃពុធនេះ

បេថ្លេហិម៖ អ្នកកាសែត Al Jazeera ម្នាក់ដែលគេស្គាល់ឈ្មោះថា Shireen Abu Akleh ត្រូវបានទាហានអ៊ីស្រាអែលបាញ់សម្លាប់ នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់អ្នកកាសែតរបស់ Al Jazeera លោកស្រី Shireen Abu Akleh នៅតំបន់ West Bank ដែលកងកម្លាំងអ៊ីស្រាអែលកំពុងតែកាន់កាប់។

បើយោងតាមក្រសួងនិងកាសែត Al Jazeera បានឱ្យដឹងថា នាងត្រូវបានវាយប្រហារដោយគ្រាប់កាំភ្លើងនាថ្ងៃពុធនេះ ខណៈពេលដែលគ្របដណ្តប់ការវាយឆ្មក់របស់អ៊ីស្រាអែលនៅក្នុងទីក្រុង Jenin ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្រសួងបាននិយាយថា នាងត្រូវបានគេប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យ។ Nida Ibrahim មកពីកាសែត Al Jazeera ដូចគ្នា បាននិយាយថា កាលៈទេសៈនៃការស្លាប់របស់នាងមិនច្បាស់លាស់នៅឡើយទេ ប៉ុន្តែវីដេអូនៃឧប្បត្តិហេតុបង្ហាញថា Abu Akleh ត្រូវបានបាញ់ចំក្បាលហើយស្លាប់បាត់បង់ជីវិតភ្លាមៗ។

ជាមួយគ្នានេះដែរ នាង Shireen Abu Akleh ដែលកំពុងនិយាយអំពីព្រឹត្តិការណ៍ដែលកើតឡើងនៅទីក្រុង Jenin ជាពិសេសអ៊ីស្រាអែលបានវាយឆ្មក់ទីក្រុងដែលនៅភាគខាងជើងនៃតំបន់ West Bank ដែលត្រូវបានកាន់កាប់ នៅពេលដែលនាងត្រូវបានគ្រាប់កាំភ្លើងបាញ់ចំក្បាល នេះបើតាមក្រុមការងាររបស់នាងបានប្រាប់កាសែត AL Jazeera។

គួរបញ្ជាក់ថា Abu Akleh គឺជា "អ្នកកាសែតដែលទទួលបានការគោរពជាខ្លាំងពីក្រុមការងាររបស់នាង" នាងបានធ្វើការជាមួយ Al Jazeera ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះប៉ាឡេស្ទីន នឹងអ៊ីស្រាអែលនាក្នុងឆ្នាំ ២០០០មកម្លេះ ។ ទោះបីជាយ៉ាងណាមិនមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែលជុំវិញការបាញ់សម្លាប់នាងនៅឡើយទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង