Yearendyearend1140x150

សាលាខាមបូឌា ស៊ូឌូ បាយលីងហ្គល អ៊ីនធើណេសិនណលស្គូលបញ្ចុះតម្លៃសិក្សាវគ្គថ្មី៥០% ដើម្បីចូលរួមប្រឆាំងកូវីដ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ និង កាត់បន្ថយសម្ពាធផ្នែកសេដ្ធកិច្ចរបស់អាណាព្យាបាលសិស្ស សាលារៀនខាមបូឌា ស៊ូឌូ បាយលីងហ្គល អ៊ីនធើណេសិនណលស្គូល បានសម្រេចបញ្ចុះតម្លៃសិក្សាវគ្គថ្មីចំនួន៥០%។

បច្ចុប្បន្ននេះក្នុងប្រទេសកម្ពុជាកំពុងប្រើប្រាស់កម្លាំងសរុបទាំងអស់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ហើយគ្រប់វិស័យទាំងអស់សុទ្ធតែកំពុងរងផលប៉ះពាល់នៃជំងឺកូវីដ១៩នេះ សាលារៀនខាមបូឌា ស៊ូឌូ បាយលីងហ្គល អ៊ីនធើណេសិនណល ស្គូល បានសម្រេចដាក់ចេញនូវគោលនយោបាយឆ្នាំសិក្សា២០២០-២០២១ នេះមុនគេគឺតំលៃតែ៥០%ប៉ុណ្ណោះ ក្នុងគោលបំណងកាត់បន្ថយសំពាធសេដ្ធកិច្ចរបស់អាណាព្យាបាលសិស្ស។

លោកជំទាវឧកញ៉ា លឹម ឈីវហូ អគ្គនាយក និងលោកCHANG HUAN MING អគ្គនាយករង នៃសាលារៀនខាមបូឌា ស៊ូឌូ បាយលីងហ្គល អ៊ីនធើណេសិនណល ស្គូលគឺជាអ្នកធ្វើសកម្មភាពមនុស្សធម៌ទូទាំងប្រទេសកម្ពុជាជាយូរឆ្នាំណាស់មកហើយ។គាត់ពិតជាយល់ច្បាស់ណាថា វិស័យជាច្រើននៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងពិភពលោកកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ១៩នេះ។ការបញ្ចុះតំលៃ៥០% សិស្សានុសិស្សទាំងអស់ក្នុងសាលាសុទ្ធតែទទួលបានអត្ថប្រយោជន៍នេះ។

ក្រៅពីនេះដើម្បីពង្រីកការឧបត្ថម្ភនេះ សាលាក៏បានផ្តល់លទ្ធភាពចំពោះសិស្សថ្មីចំនួន២៥០នាក់ អោយតែពួកគាត់មកចុះឈ្មោះនៅសាលាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ខែឧសភានេះ ពួកគាត់ក៏នឹងទទួលបានការចុះតម្លៃ៥០%ផងដែរ ហើយនឹងមិនចាំបាច់បង់ថ្លៃចុះឈ្មោះផងដែរ។

សាលាបានបញ្ជាក់ថា សិស្សានុសិស្សដែលទទួលបានអត្ថប្រយោជន៍ខាងលើ នៅពេលដែលជំងឺកូវីដបានចប់នោះ ជារៀងរាល់ឆ្នាំនឹងបន្តទទួលអត្ថប្រយោជន៍ដោយបង់ថ្លៃសិក្សាតែ៨០%ប៉ុណ្ណោះ។

លេខទូរស័ទ្ទចុះឈ្មោះ ៖ 031 9514159(ចិន)0189989712(ខ្មែរ)

អ៊ីមែល៖ [email protected]

វេបសាយ៖ www.shoudu.edu.kh

អស័យដ្ធាន៖ ផ្ទះលេខ១៩៦០ ផ្លូវសហព័ន្ធរុស្សីរាជធានីភ្នំពេញ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង