Cc time
Cct850x100 1
Itt 0  web banner

លោក Marcos Jrកូនប្រុសទី២អតីតមេដឹកនាំផ្ដាច់ការហ្វីលីពីនអាចជាប់ជាប្រធានាធិបតីហ្វីលីពីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Marcos Jr 

ម៉ានីល៖ដំណើរការបោះឆ្នោតក្នុងប្រទេសហ្វីលីពីន បានបិទបញ្ចប់ជាស្ថាពរហើយ នៅថ្ងៃទី ៩ ឧសភា ឆ្នាំ២០២២ ដោយមានប្រជាពលរដ្ឋហ្វីលីពីនជាង៦០លាននាក់បានទៅចូលរួមបោះឆ្នោតថ្នាក់ជាតិនេះ។ យោងតាមការការស្ទង់មតិបណ្តោះអាសន្នបានព្យាករណ៍ថា លោក Marcos Jr កូនប្រុសទី២ អតីតមេដឹកនាំផ្ដាច់ការហ្វីលីពីនអាចជាប់ជាប្រធានាធិបតីហ្វីលីពីន។

អ្នកបោះឆ្នោតដែលបានចុះឈ្មោះប្រហែល ៦៥,៧លាននាក់នៅទូទាំងប្រទេស បានបោះឆ្នោតដើម្បីរើសមេដឹកនាំថ្មីជំនួសមេដឹកនាំនិយម Rodrigo Duterte ដែលបានចុះចេញពីតំណែងបន្ទាប់ពីក្នងការដឹកនាំប្រទេសអស់រយៈពេលប្រាំមួយឆ្នាំ។

ការស្ទង់មតិមាន Marcos Jr ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសហ្វីលីពីនថា Bongbong ជាអ្នកនាំមុខយ៉ាងច្បាស់មុនគូប្រជែងជិតបំផុត Robredo ដោយកូនអតីតមេដឹកនាំផ្តាច់ការហ្វីលីពីនរូបនេះបានយក ការឡើងថ្លៃរស់នៅ និងការដោះស្រាយអំពើពុករលួយ គឺជាបញ្ហាដែលបេក្ខជនបានធ្វើយុទ្ធនាការ។

គួរបញ្ជាក់ថា លោក Marcos Jr កើតក្នុងឆ្នាំ១៩៥៧ គឺជាកូនទីពីរនៃអតីតមេដឹកនាំផ្ដាច់ការហ្វីលីពីន លោក Ferdinand Edralin Marcos និង អតីតសមាជិកសភាហ្វីលីពីន។ មនុស្សរាប់ម៉ឺននាក់ត្រូវបានចាប់ដាក់គុក ធ្វើទារុណកម្ម ឬសម្លាប់ក្នុងអំឡុងពេលនៃច្បាប់អាជ្ញាសឹកដែលអនុវត្តដោយ Marcos Sr ពីឆ្នាំ ១៩៧២ ដល់ឆ្នាំ ១៩៨១។

គ្រួសារ Marcos បានបដិសេធម្តងហើយម្តងទៀតនូវការរំលោភបំពាននៅក្រោមច្បាប់អាជ្ញាសឹក និង ប្រើប្រាស់មូលនិធិរដ្ឋសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ពួកគេ៕

Khcct banner

អត្ថបទទាក់ទង