Cc time
Cct850x100 1
Itt 0  web banner

ត្រីបបែលយក្សញីទឹកសាបមួយក្បាលទម្ងន់ជិត២០០គីឡូត្រូវបានជួយសង្គ្រោះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ស្ទឹងត្រែង៖ សត្វបបែលយក្សញីទឹកសាបមួយក្បាល ទម្ងន់ ១៨០ គីឡូក្រាម ត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យ និង បានជួយសង្គ្រោះនៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ត្រីបបែលយក្សញីទឹកសាបនេះ មានទទឹងប្រវែង ១៨៥ សង់ទីម៉ែត្រ ដងខ្លួនប្រវែង ២០០ សង់ទីម៉ែត្រ និង សរុបពីក្បាលដល់ចុងកន្ទុយ មានប្រវែង ៣៩៣ សង់ទីម៉ែត្រ។ ក្រោយមកក្រុមការងាររបស់គម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ទឹកសាប (IFReDI) បានសង្គ្រោះត្រីបបែលយក្សទឹកសាបមួយក្បាលនេះ៕


Khcct banner

អត្ថបទទាក់ទង