Yearendyearend1140x150

ថ្នាំគ្រុនចាញ់មិនអាចព្យាបាលអ្នកជំងឺកូវីដ-១៩បានទេ ហើយថែទាំងប៉ះពាល់ដល់សុខភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក Tedros Adhanom Ghebreyesus ជាអគ្គនាយកអង្គការសុខភាពពិភពលោក (WHO)។រូបភាពពី china news service 

ចិន៖ទស្សនាវដ្តីវេជ្ជសាស្ត្រដែលចេញផ្សាយដោយ “ The Lancet” ថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ hydroxychloroquine មិនមានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺរលាកសួតថ្មីទេ ហើយថែមទាំងអាចបង្កឱ្យមានផលវិបាកទៀតផង។

នៅថ្ងៃទី២៥ លោក Tedros Adhanom Ghebreyesus ជាអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ថាក្រុមការងារប្រតិបត្តិរបស់អង្គការសុខភាពពិភពលោក“Solidarity test” បានសម្រេចវាយតម្លៃបន្ថែមទៀតពីតួនាទីសក្តានុពលនិងគ្រោះថ្នាក់នៃថ្នាំប្រឆាំងជំងឺគ្រុនចាញ់ hydroxychloroquineហើយបច្ចុប្បន្ននេះអង្គការសុខភាពពិភពលោកសម្រេចផ្អាកការធ្វើតេស្ដថ្នាំប្រឆាំងជំងឺគ្រុនចាញ់ hydroxychloroquine លើអ្នកជំងឺ COVID-19

ម៉្យាងវិញទៀតមន្ដ្រីអង្គការសុខភាពពិភពលោក Ryan បាននិយាយថា ជំងឺកូវីដ ១៩ អាចនឹងកើតមាននូវរលកទី២ម្ដងទៀត ដោយមិនអាចប្រមើមើលថា វានឹងបន្តធ្លាក់ចុះ។

ចំណែកលោកស្រី Coho នាយកបច្ចេកទេសនៃកម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោក មានប្រសាសន៍ថា វាពិតជាពិបាកក្នុងការសន្មតថា នៃការរីករាលដាលនៃវីរុសកូវីដ១៩ មានលក្ខណៈ “តាមរដូវ” ការសិក្សាពីរោគសញ្ញានេះ បានបង្ហាញថាមនុស្សជាច្រើននៅតែងាយនឹងជំងឺកូវីដ១៩។ លោកស្រី បានបន្តថាប្រទេសទាំងអស់គួរតែរក្សាការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួន ទោះបីប្រទេសដែលបានទប់ស្កាត់វីរុស ឬ រងការរីករាលដាលនៃជំងឺនេះ បានធ្លាក់ចុះក៏ដោយ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង