Cc time
Cct850x100 1
Itt 0  web banner

អាម៉េរិកហាមប្រាមគណនេយ្យនិងសេវាប្រឹក្សាយោបល់របស់រុស្ស៊ីក្នុងការដាក់ទណ្ឌកម្មថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អាម៉េរិកហាមប្រាមគណនេយ្យនិងសេវាប្រឹក្សាយោបល់របស់រុស្ស៊ីក្នុងការដាក់ទណ្ឌកម្មថ្មី ប្រភពរូប៖ ស៊ីស៊ីធីវិ

អាម៉េរិក៖ សេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងហាមឃាត់ក្រុមហ៊ុន និងជនស៊ីវិលរបស់រុស្ស៊ីក្នុងការប្រើប្រាស់សេវាកម្មគណនេយ្យ និងប្រឹក្សាយោបល់របស់ខ្លួន នៅក្នុងជុំថ្មីនៃទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី។

សហរដ្ឋអាមេរិកក៏នឹងដាក់ទណ្ឌកម្មលើស្ថានីយ៍ទូរទស្សន៍រុស្ស៊ីចំនួនបី ក៏ដូចជានាយកប្រតិបត្តិធនាគាររុស្ស៊ីចំនួន ២៧ បន្ទាប់ពីមេដឹកនាំក្រុមទាំង G៧ បានជួបប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅថ្ងៃតែមួយ។

ស្ថានីយ៍ទូរទស្សន៍រដ្ឋរុស្ស៊ីធំៗចំនួនបី ដែលត្រូវដាក់ទណ្ឌកម្មគឺ ស្ថានីយ៍ទូរទស្សន៍ Channel One Russia, ទូរទស្សន៍ Russia's Channel One និង ទូរទស្សន៍ NTV។

សហរដ្ឋអាមេរិក ក៏បានបន្ថែមការរឹតបន្តឹងទិដ្ឋាការលើមន្ត្រីរុស្ស៊ី និងបេឡារុស្ស ២,៦០០ នាក់ ការដាក់ទណ្ឌកម្មលើនាយកប្រតិបត្តិធនាគារកំពូលរបស់រុស្ស៊ី ២៧នាក់ ពីធនាគាររដ្ឋរុស្ស៊ី Gazprombank ។

វ៉ាស៊ីនតោនក៏នឹងដាក់កំហិតការនាំចេញបន្ថែមទៀតលើវិស័យឧស្សាហកម្មរុស្ស៊ី។ ការរឹតបន្តឹងការនាំចេញថ្មីនឹងហាមឃាត់ការនាំចេញផលិតផលឧស្សាហកម្មរបស់អាម៉េរិកដូចជាម៉ាស៊ីន និងគ្រឿងចក្រឈូសឆាយទៅកាន់ប្រទេសរុស្ស៊ី។ ការហាមឃាត់នេះត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅថ្ងៃចន្ទ។

យោងតាមរបាយការណ៍របស់សេតវិមាន មេដឹកនាំ G៧ កាលពីថ្ងៃអាទិត្យបានសន្យាថានឹង "បញ្ឈប់ឬហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី" ប៉ុន្តែមិនបានប្តេជ្ញាចិត្តចំពោះកាលវិភាគជាក់លាក់នោះទេ៕

Khcct banner

អត្ថបទទាក់ទង