Yearendyearend1140x150

សាកលវិទ្យាល័យ ខេមតិចផ្ដល់អាហារូបករណ៍៥០កន្លែងសម្រាប់វគ្គសិក្សាថ្មី

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សាកលវិទ្យាល័យ ខេមតិច ផ្ដល់អាហារូបករណ៍៥០កន្លែង ដល់បេក្ខជនដែលមាននិន្ទេស A-D និងមាននិន្ទេស Cសម្រាប់មុខវិជ្ជាគណិតវិទ្យាសម្រាប់ការដាក់ពាក្យចូលនៅមហាវិទ្យាល័យវិស្វកម្ម មហាវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត និងមហាវិទ្យាល័យបរិស្ថានសំណង់ប្រកបដោយចីរភាព។ វគ្គសិក្សាថ្មីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

សាកលវិទ្យាល័យខេមតិច បានផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែម (STEM Genius Scholarship) ចំនួន៥០កន្លែង ក្នុងនោះចំនួន៣៥កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ និង១៥កន្លែងសម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំ។

ការសិក្សាថ្នាក់បរិញ្ញាបត្រនៃអាហារូបករណ៍នេះមានជំនាញដូចជា វិស្វកម្មរ៉ូបូតនិងស្វ័យប្រវត្តិកម្ម វិទ្យាសាស្ត្រទិន្នន័យនិងបញ្ញាសិប្បនិម្មិត សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត វិស្វកម្មសូហ្វវែរ ស្ថាបត្យកម្ម ការរចនាផ្នែកខាងក្នុង និងបច្ចេកវិទ្យាអប់រំជាដើម។

សម្រាប់ការសិក្សាទៅលើសញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្ម មានជំនាញដូចជា វិស្វកម្មសូហ្វវែរ បច្ចេកិវទ្យាបញ្ញាសិប្បនិម្មិត កម្មវិធី AR/ VR កម្មវិធីហ្គេម អភិវឌ្ឍន៍កម្មវិធីទូរសព្ទ និងអភិវឌ្ឍន៍វេបសាយផងដែរ។

កាលបរិច្ឆេទនៃការផុតកំណត់ទទួលពាក្យ គឺនៅថ្ងៃទី០៤ មិថុនា ឆ្នាំ២០២២ ដែលកាលបរិច្ឆេទថ្ងៃនៃការប្រឡង និងសម្ភាសន៍ គឺនៅថ្ងៃទី០៩ មិថុនា ឆ្នាំ២០២២។ ចំណែកឯការប្រកាសលទ្ធផល គឺនៅថ្ងៃទី១១ មិថុនា ឆ្នាំ២០២២។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខទូរស័ព្ទ 078/ 086 212181 ឬតាមហ្វេសប៊ុកផ្លូវការ CamTech University ឬតាមគេហទំព័រតាមតំណនេះ www.camtech.edu.kh ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង