Yearendyearend1140x150
Img 0571

វៀតណាមប្រកាសអាសន្នចំពោះជំងឺ«រលាកថ្លើមប្រភេទថ្មី»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រូបភាពនៃមេរោគ adenovirus ដែលជាមូលហេតុដែលអាចកើតមាននៃជំងឺរលាកថ្លើមស្រួចស្រាវអាថ៌កំបាំងប្រភេទថ្មី

ហូជីមិញ៖ ក្រសួងសុខាភិបាលបានអំពាវនាវឲ្យមានការតាមដានក្នុងមូលដ្ឋានដើម្បីរកឃើញករណីដែលអាចកើតឡើងនៃជំងឺរលាកថ្លើមស្រួចស្រាវប្រភេទថ្មីដែលមិនស្គាល់ប្រភពដើមដែលត្រូវបានគេរកឃើញក្នុងប្រទេសចំនួន ២០។ មន្ទីរសុខាភិបាលទីក្រុងហូជីមិញ កាលពីថ្ងៃសុក្រ បានស្នើឱ្យគ្រឹះស្ថានពេទ្យ ជាពិសេសមន្ទីរពេទ្យកុមារ បង្កើនការឃ្លាំមើល ដើម្បីរកឱ្យឃើញពីជំងឺក្នុងចំណោមកុមារ។

បើតាមនាយកដ្ឋានវៀតណាមបានឲ្យដឹងថាប្រសិនបើករណីបែបនេះត្រូវបានរកឃើញ អង្គភាពស្រាវជ្រាវគ្លីនិករបស់សាកលវិទ្យាល័យ Oxford (OUCRU) នឹងប្រមូលព័ត៌មាន និងសំណាកដើម្បីធ្វើតេស្ត និងរកមើលមូលហេតុ រួមទាំងមេរោគដូចជា adenoviruses ផងដែរ។ ដោយមេរោគAdenoviruses គឺជាក្រុមនៃមេរោគទូទៅដែលឆ្លងចូលទៅក្នុងស្រទាប់ភ្នែក ផ្លូវដង្ហើម និងសួត ពោះវៀន ផ្លូវទឹកនោម និងប្រព័ន្ធប្រសាទ ពួកវាជាមូលហេតុទូទៅនៃគ្រុនក្តៅ ក្អក ឈឺបំពង់ក រាគ និងភ្នែកពណ៌ផ្កាឈូក។

ជាមួយគ្នានេះដែរអគ្គនាយកដ្ឋានវេជ្ជសាស្ត្របង្ការជំងឺវៀតណាមបានស្នើឱ្យវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាត និងវិទ្យាស្ថានប៉ាស្ទ័រ ប្រុងប្រយ័ត្នចំពោះជំងឺអាថ៌កំបាំង និងរៀបចំវិធានការកំណត់ចំនួនអ្នកឆ្លង និងការស្លាប់។ មន្រ្តីបន្តថា ទារក កុមារដែលមានអាយុក្រោមមួយឆ្នាំ និងក្រុមដែលមានហានិភ័យខ្ពស់ ចាំបាច់ត្រូវចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកថ្លើមប្រភេទ B ជាវិធានការបង្ការ។

យ៉ាងណាមិញប្រទេសវៀតណាមមិនទាន់កត់ត្រាករណីនៃជំងឺរលាកថ្លើមស្រួចស្រាវដែលមិនស្គាល់ប្រភពដើមនៅឡើយទេ រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលបាននិយាយថា យើងមិនអាចមើលស្រាលជំងឺនេះបានឡើយ។

គួរបញ្ជាក់ថា ជំងឺអាថ៌កំបាំងនេះត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសអង់គ្លេស និងស្កុតឡែននៅដើមខែមេសា ដោយកុមារប្រហែល ៧០ នាក់ដែលមានអាយុពីមួយខែដល់ 16 ឆ្នាំបានឆ្លងមេរោគ។ ភាគច្រើននៃអ្នកឆ្លងគឺជាកុមារដែលមានអាយុក្រោម ៥ឆ្នាំ។ ក្រោយមកជំងឺនេះត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ២០ ផ្សេងទៀតនៅក្នុងតំបន់មួយចំនួន។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយថា កុមារបីនាក់នៅក្នុងប្រទេសនេះបានស្លាប់ដោយសារជំងឺដ៏អាថ៌កំបាំងនេះ។ រោគសញ្ញានៃជំងឺនេះរួមមាន ទឹកនោមពណ៌ខ្មៅ លឿងភ្នែក និងស្បែក (ខាន់លឿង) អស់កម្លាំង ក្តៅខ្លួន បាត់បង់ចំណង់អាហារ ចង្អោរ ក្អួត ឈឺពោះ លាមកពណ៌ស្រាល និងឈឺសន្លាក់។ WHO មិនបានអំពាវនាវឱ្យមានការរឹតបន្តឹងការធ្វើដំណើរ ឬពាណិជ្ជកម្មលើប្រទេសដែលមានជំងឺត្រូវបានរកឃើញនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង