Cc time
Cct850x100 1
Itt 0  web banner

មេដឹកនាំថ្មីកូរ៉េខាងត្បូង«ចាត់ទុកកូរ៉េខាងជើងជាសត្រូវធំ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង Yoon Suk-yeol (ខាងឆ្វេង) កំពុងស្វែងរកការធានានូវសមត្ថភាពធ្វើកូដកម្មទុកជាមុនប្រឆាំងនឹងការវាយប្រហារដែលអាចកើតមានពីកូរ៉េខាងជើងរបស់លោក Kim Jong Un

សេអ៊ូល៖ ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងនឹងស្បថនៅថ្ងៃអង្គារសប្តាហ៌ក្រោយនេះ ហើយគាត់មើលទៅហាក់ដូចជាមានភាពតឹងតែងជាមួយទីក្រុងព្យុងយ៉ាងជាខ្លាំង ខណៈភាពតានតឹងរវាងកូរ៉េខាងជើងនិងត្បូងកំពុងតែស្ថិតលើភ្លើងដ៏ក្តៅគគុក។

បើតាមមន្រ្តីកូរ៉េខាងត្បូងបានឲ្យដឹងថា ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ទីក្រុងសេអ៊ូលបានបន្តគោលនយោបាយចូលរួមជាមួយកូរ៉េខាងជើង ជំនួបកំពូលរវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ខណៈពេលដែលការកាត់បន្ថយសមយុទ្ធយោធារួមគ្នារបស់ទីក្រុងព្យុងយ៉ាងមើលឃើញថាជាការបង្កហេតុនឹងបង្កការគំរាមគំហែងមកកាន់កូរ៉េខាងត្បូង។ មន្រ្តីបន្តថាប៉ុន្តែការពិភាក្សាបានដួលរលំនៅឆ្នាំ ២០១៩ ហើយបានធ្លាក់ចុះចាប់តាំងពីពេលនោះមក ខណៈពេលដែលកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរបានបង្កើនការសាកល្បងអាវុធយ៉ាងខ្លាំង ដោយបានធ្វើឡើង ១៤ លើកមកទល់ពេលនេះ រួមទាំងការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីបដ៏ធំបំផុតមិនធ្លាប់មាន។

ដោយឡែកលោក Cheong Seong-chang នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាកូរ៉េខាងជើងនៅវិទ្យាស្ថាន Sejong បាននិយាយថា ខុសពីប្រធានាធិបតី Moon Jae-in ដែលមើលឃើញប្រទេសកូរ៉េខាងជើងជាដៃគូចរចា មេដឹកនាំដែលចូលមកកាន់តំណែងថ្មីនេះ Yoon Suk-yeol មើលឃើញប្រទេសកូរ៉េខាងជើងជាសត្រូវ។ លោក Cheong បានបន្ថែមថា លោក Yoon បានសន្យាកំណត់ជាផ្លូវការថាទីក្រុងព្យុងយ៉ាងជា "សត្រូវសំខាន់របស់កូរ៉េខាងត្បូង" ហើយលោក Cheong មិនបានច្រានចោលនូវការវាយប្រហារជាមុនលើកូរ៉េខាងជើងនោះទេ។ ជំហររឹងរូសនេះ ហាក់ដូចជាបានរំខានដល់ទីក្រុងព្យុងយ៉ាងរួចទៅហើយ។

គួរបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ គេហទំព័រឃោសនារបស់កូរ៉េខាងជើង Uriminzokkiri បាននិយាយថា មេដឹកនាំកូរ៉េខាងត្បូងលោក Yoon កំពុងញុះញង់ឱ្យមាន "ការប្រឈមមុខដាក់គ្នា" ហើយវាជា "ការគិតទុកជាមុន" សម្រាប់គាត់ក្នុងការពិភាក្សាអំពីការវាយប្រហារជាមុន៕

Khcct banner

អត្ថបទទាក់ទង