Cctime ezgif.com resize
Img 0571

វៀតណាមផ្ញើសារជូនសម្តេច ហ៊ុន សែន ចូលរួមរំលែកទុក្ខមរណភាពសម្តេច ហ៊ុន ណេង

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ជិញ នៅថ្ងៃទី ០៨ ខែឧសភា បានផ្ញើសារលិខិតមួយជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន។

លោកនាយករដ្ឋមន្រ្តីវៀតណាម សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ សម្តេចនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារទាំងអស់នៃសព ហើយសង្ឃឹមថា សម្តេច ហ៊ុន សែន និងក្រុមគ្រួសារ អាចជំនះការបាត់បង់ដ៏ធំធេងនេះ។

សូមបញ្ជាក់ថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

សពរបស់សម្តេចពេលនេះ ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពសម្តេចនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង