Cc time
Cct850x100 1
Itt 0  web banner

កម្ពុជាគ្មាន«ករណីឆ្លងកូវីដ»ជាលើកដំបូងចាប់តាំងពីថ្ងៃទី ២០កុម្ភៈឆ្នាំ២០២០

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៧ ឧសភានេះ បានប្រកាសមិនមានអ្នកឆ្លងជំងឺ១៩ជាលើកដំបូងដែលជាកំណត់ត្រាក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មានចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១។នេះបើយោងតាមសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារពិសេសមួយជូនជនរួមជាតិ។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា នៅថ្ងៃទី ៧ ឧសភានេះ ជាលើកដំបូងចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលព្រះរាជាណាចក្រកម្ពុជា ពុំមានករណីឆ្លងជំងឺកូវីដ១៩ កើតឡើងនោះទេ បានសេចក្តីថាថ្ងៃនេះមិនមានអ្នកឆ្លងសូម្បីមួយករណី គឺសូន្យករណី»។ករណីគ្មានកូវីដ១៩ ក្នុងមួយថ្ងៃដែលជាកំណត់ត្រាក្នុងប្រវត្តិសាស្ត្រនេះ បានកើតឡើងបន្ទាប់ពីកម្ពុជាសាកល្បងបើកឱកាស ឱ្យប្រជាពលរដ្ឋបានដើរលេងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ ដោយមិនមានការពាក់ម៉ាស់និងរក្សាគម្លាត។

បើតាមសម្តេច ហ៊ុន សែន បានចាត់ទុកថា អត្រាឆ្លងកម្រិតទៀតផុតបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីនេះ គឺជាជោគជ័យដោយចំនួនអ្នកឆ្លងនៅក្នុង១ខ្ទង់ ហើយថ្ងៃខ្លះមាន១ករណី ឬពីរករណីប៉ុណ្ណ ហើយថ្ងៃនេះគឺសូន្យតែម្ដង។

ទោះជាយ៉ាងនេះក្តី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអំពាវនាវឲ្យជនរួមជាតិបន្តការពារខ្លួនពីការរីករាលដាលជំងឺកូវី១៩ បន្តទៀត ជាមួយនឹងវិធានការសុខាភិបាល និង អំពាវនាវជាពិសេសទៅទទួលយកវ៉ាក់សាំងដុសជំរុញ ដូសទី៣ និងទី៤ ហើយនឹងអាចបន្តឈានទៅរកដូសទី៥ បន្ទាប់ពីគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកម្ពុជាពិនិត្យឃើញថាដល់ពេលវេលាដែលត្រូវចាក់វ៉ាក់សាំងដូសទី៥៕

Khcct banner

អត្ថបទទាក់ទង