Yearendyearend1140x150

សាធារណរដ្ឋក្រូអាស៊ីប្ដេជ្ញាចិត្តជំរុញវិនិយោគិនក្រូអាស៊ីមកវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Ivan Velimir Starčević (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ សាធារណរដ្ឋក្រូអាស៊ី បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិន ក្រូអាស៊ី ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសក្នុងវិស័យឧស្សាហកម្មកែឆ្នៃវិស័យយានយន្តអគ្គិសនី ការអភិវឌ្ឍកំពង់ផែអន្តរជាតិ ព្រមទាំងវិស័យទេសចរណ៍នៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម Ivan Velimir Starčević ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រូអាស៊ីប្រចាំកម្ពុជា។

នៅក្នុងជំនួបពិភាក្សាការងាររវាងសាធារណរដ្ឋក្រូអាស៊ី ជាមួយឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមបានបង្ហាញអំពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ និងសម្របសម្រួលដល់ពាណិជ្ជករ វិនិយោគិន និងភ្ញៀវទេសចរទាំងអស់ ដែលមានបំណងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគនៅកម្ពុជា។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត នៅកិច្ចបញ្ចប់ ភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងល្អ ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្មឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដែលអាចជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ក្រូអាស៊ី ដែលបច្ចុប្បន្នហាក់នៅមានកម្រិតតិចតួចនេះឡើយ (ទំហំពាណិជ្ជកម្មទ្វេភាគី ៣លានដុល្លារអាម៉េរិក នៅឆ្នាំ២០២១)៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង