Yearendyearend1140x150
Img 0571

កម្ពុជា-ឡាវ-វៀតណាមជំរុញស្តារវិស័យទេសចរណ៍ឡើងវិញក្នុងក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ(តំណាងកម្ពុជា) (រូបភាព៖ ក្រសួងទេសចរណ៍) 

ភ្នំពេញ៖ ជាផ្នែកមួយក្នុងការរួមចំណែកស្តារឡើងវិញក្រោយវិបតិ្តជំងឺកូវីដ-១៩ តាមផែនទីចង្អុលផ្លូវស្តីពីការស្តារវិស័យឡើងវិញវិស័យទេសចរណ៍កម្ពុជា ២០២០-២០២៥ ក្នុងនោះភាគីកម្ពុជាបានឯកភាពតាមសំណើររបស់អង្គប្រជុំ ដោយទទួលបន្ទុកដឹកនាំសកម្មភាពស្នូលចំនួន ០៥ ដែលក្នុងនោះកម្ពុជា-ឡាវ-វៀតណាម នឹងរៀបចំស្តង់ដាទេសចរណ៍សំខាន់ៗ សម្រាប់កម្រិតតំបន់ត្រីកោណអភិវឌ្ឍន៍។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

ក្រសួងបន្តថា សកម្មភាពស្នូលទាំងនោះរួមមាន៖ ១. ចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងគោលដៅ ការអភិរក្សធនធានធម្មជាតិនិងវប្បធម៌ និងការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍/អេកូ-ទេសចរណ៍ និងផ្ទះស្នាក់នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ២. ពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពធនធានមនុស្ស ឆ្ពោះទៅស្តង់ដាអ្នកជំនាញទេសចរណ៍អាស៊ានផ្តោតលើជំនាញបដិសណ្ឋារកិច្ចដើម្បីលើកកម្ពស់គុណភាពសេវាកម្ម ៣. អភិវឌ្ឍយុទ្ធសាស្ត្រទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ ទៅកាន់ទីផ្សារគោលដៅ Long Haul Markets ៤. កិច្ចសហការដើម្បីអភិរក្ស និងការពារប្រព័ន្ធជីវៈចម្រុះ និងបរិស្ថានទេសចរណ៍ (Biodiversity and Biosphere Landscape) និង ៥. កិច្ចសហការក្នុងការឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយ និងការឆ្លើយតបរហ័សទៅនឹងទឹកជំនន់ ខ្យល់ព្យុះ និងការស្តារឡើងវិញក្រោយមហត្តរាយដែលអាចកើតមានឡើងជាយថាហេតុ។

អង្គប្រជុំបានសម្រេចឯកភាពតាមយោបល់របស់ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ(តំណាងកម្ពុជា) លើការងារសំខាន់រួមមាន៖ ការផ្សព្វផ្សាយរួមគ្នារវាងប្រទេសទាំង៣ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍កម្រិតអន្តរជាតិ, ការរៀបចំស្តង់ដាទេសចរណ៍សំខាន់ៗ សម្រាប់កម្រិតតំបន់ត្រីកោណអភិវឌ្ឍន៍, ការរៀបចំ Formalization Trip សម្រាប់វិស័យឯកជនដើម្បីសិក្សា និងកំណត់សក្តានុពលទេសចរណ៍ក្នុងខេត្តតំបន់ត្រីកោណអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ និងការរៀបចំ Caravan Tour ឆ្លងកាត់ប្រទេសទាំងបី និងអាចភ្ជាប់ទៅតំបន់ច្រករបៀងទេសចរណ៍ភាគខាងត្បូង (Southern Tourism Corridor) និងការសហការដើម្បីបញ្ជូលកីឡាទេសចរណ៍ ទៅក្នុងផែនការសកម្មភាពរបស់ ផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ ឆ្នាំ២០២០-២០២៥ ចក្ខុវិស័យឆ្នាំ ២០៣០ ដូចជាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) ជាដើម។

ជាចុងបញ្ចប់ឯកឧត្តមអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណ និងអបអរសារទរជូនចំពោះប្រទេសវៀតណាមដែលបានរៀបចំកិច្ចប្រជុំក្រុមការងារនេះបានដោយជោគជ័យ និងកំពុងធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១នៅទីក្រុងហាន់ណូយ (31st SEA Games in Hanoi) ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង