Cc time
Cct850x100 1
Itt 0  web banner

មនុស្សបីនាក់បានស្លាប់ក្នុងការវាយប្រហារក្នុងអ៊ីស្រាអែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប៉ូលីសនៅកន្លែងកើតហេតុដែលបាញ់ប្រហារនៅក្នុងក្រុង Elad ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ០៥ ឧសភា

អ៊ីស្រាអែល៖ យ៉ាងហោចណាស់មនុស្ស ៣នាក់ត្រូវបានសម្លាប់ នៅក្នុងអ្វីដែលប៉ូលិសសង្ស័យថា ជាការវាយប្រហាររបស់ប៉ាឡេស្ទីន នៅក្នុងទីក្រុង Elad ភាគកណ្តាលរបស់ប្រទេសអ៊ីស្រាអែល ក្នុងថ្ងៃឯករាជ្យរបស់ប្រទេសនេះ។ សាក្សីនិងអ្នកសង្គ្រោះបន្ទាន់បាននិយាយថាអ្នកវាយប្រហារបានប្រើពូថៅ។

បើតាមមន្រ្តីបានឲ្យដឹងថា ប៉ូលិសបានបង្កើតរបាំងផ្លូវដើម្បីព្យាយាមចាប់ជនដៃដល់ដែលបានរត់គេចពីកន្លែងកើតហេតុចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីទីក្រុង Tel Aviv។ នៅលើកញ្ចក់ទូរទស្សន៍ អភិបាលក្រុង Elad បានជំរុញឱ្យអ្នកស្រុកស្នាក់នៅក្នុងផ្ទះ ខណៈដែលកងកម្លាំងសន្តិសុខនៅកំពុងបន្តប្រតិបត្តិការ។

ដោយឡែកមន្ត្រីសុខាភិបាលបាននិយាយថា មនុស្សបីនាក់បានស្លាប់ និងពីរនាក់ផ្សេងរងរបួសធ្ងន់ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid បានបង្ហោះនៅលើ Twitter ថា ពិធីបុណ្យឯករាជ្យត្រូវបានកាត់បន្ថយភ្លាមៗ។ លោកបន្តថា«យើងនឹងមិនចុះចាញ់នឹងការភ័យខ្លាចឡើយ» ហើយយើងនឹងព្យាយាមចាប់ជនដៃដល់ឲ្យបាន។

ជាមួយគ្នានេះដែរ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានថ្កោលទោសការវាយប្រហារនេះ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានដកស្រង់សម្តីគាត់ថា "ការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន និងអ៊ីស្រាអែល នឹងនាំឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនជាងមុន" ។ មុនពេលការវាយប្រហារនៅក្រុង Elad ប៉ាឡេស្ទីន និងសមាជិកនៃជនជាតិភាគតិចអារ៉ាប់របស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ១៥ នាក់ រួមទាំងមន្រ្តីប៉ូលីស៣ នាក់ និងសន្តិសុខម្នាក់នៅក្នុងការវាយប្រហារនៅអ៊ីស្រាអែល និងតំបន់ West Bank ដែលភាគច្រើនជាគោលដៅជនស៊ីវិល។

ទន្ទឹមនឹងនេះ អ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការវាយឆ្មក់ចាប់ខ្លួននៅក្នុងទីក្រុង និងភូមិនានារបស់ប៉ាឡេស្ទីន ដែលបានបង្កឱ្យមានការប៉ះទង្គិចគ្នាជាញឹកញយ និងបាននាំឱ្យចំនួនប្រជាជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលចាប់តាំងពីដើមឆ្នាំមកយ៉ាងហោចណាស់ ៤០ នាក់។ អ្នកស្លាប់បាត់បង់ជីវិតរួមមានសមាជិកប្រដាប់អាវុធនៃក្រុមសកម្មប្រយុទ្ធ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ការប្រឈមមុខដាក់គ្នាម្តងទៀតបានផ្ទុះឡើងរវាងជនជាតិប៉ាឡេស្ទីន និងប៉ូលិសអ៊ីស្រាអែលនៅបរិវេណវិហារអ៊ីស្លាម Al-Aqsa ក្នុងទីក្រុងចាស់របស់ក្រុងហ្សេរុយសាឡឹម ទោះបីជាពួកគេមានកម្រិតច្រើនជាងការប៉ះទង្គិចគ្នាដែលបានផ្ទុះឡើងប្រចាំសប្តាហ៍កាលពីខែមុនក៏ដោយ។

យ៉ាងណាមិញភ្ញៀវជនជាតិជ្វីហ្វត្រូវបានអនុញ្ញាតឱ្យចូលក្នុងតំបន់នេះកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីច្រកចូលរបស់ពួកគេទៅកាន់ទីតាំងត្រូវបានផ្អាកសម្រាប់រយៈពេល ១០ ថ្ងៃចុងក្រោយនៃខែដ៏វិសុទ្ធរបស់មូស្លីមនៃបុណ្យរ៉ាម៉ាដាន។ ក្រុមហាម៉ាស់ដែលជាក្រុមប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្គាហ្សាបានសរសើរការវាយប្រហារនៅក្រុង Elad ប៉ុន្តែមិនបានអះអាងទទួលខុសត្រូវទេ៕

Khcct banner

អត្ថបទទាក់ទង