Yearendyearend1140x150

ពូទីនសុំទោសអ៊ីស្រាអែលរឿងក្រោយនិយាយប៉ះពាល់«ជនជាតិជ្វីហ្វ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំរុស្សី ពូទីន

មូស្គូ៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា លោក វ្ល៉ាឌីមៀ ពូទីន បានចេញលិខិតសុំទោសចំពោះមេដឹកនាំអ៊ីស្រាអែល លោក Naftali Bennett ចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក្នុងអំឡុងពេលកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍។

លោក Lavrov បានធ្វើការកត់សម្គាល់ដ៏ចម្រូងចម្រាសកាលពីចុងសប្តាហ៍ ដោយលើកឡើងថា អាដុល ហ៊ីត្លែរ ប្រហែលជាមានពូជពង្សជនជាតិជ្វីហ្វ ហើយថា មួយចំនួននៃពួកប្រឆាំងសាសន៍ជ្វីហ្វដែល«ខ្នះខ្នែងបំផុត» គឺជាជនជាតិជ្វីហ្វខ្លួនឯង ដែលនេះរុស្សីហាក់មានចេតនាដៀមដាមដល់អ៊ីស្រាអែល។

បើតាមការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយថា "នាយករដ្ឋមន្ត្រីបានទទួលយកការសុំទោសរបស់ប្រធានាធិបតី ពូទីន ចំពោះការលើកឡើងរបស់លោក Lavrov ហើយបានថ្លែងអំណរគុណចំពោះគាត់សម្រាប់ការបំភ្លឺអំពីអាកប្បកិរិយារបស់គាត់ចំពោះប្រជាជនជ្វីហ្វ និងការចងចាំនៃការសម្លាប់រង្គាល យ៉ាងសាហាវព្រៃផ្សៃរបស់ ហ៊ីត្លែរ ។

ដោយឡែកកំឡុងពេលដែលការអានកិច្ចពិភាក្សាដែលចេញផ្សាយដោយសេវាសារព័ត៌មានវិមានក្រឹមឡាំងមិនបាននិយាយអំពីការសុំទោសនោះទេ តែបាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីសារៈសំខាន់នៃការប្រារព្ធទិវាជ័យជំនះនាពេលខាងមុខ “សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ដែលរក្សាយ៉ាងប្រុងប្រយ័ត្ននូវការពិតប្រវត្តិសាស្រ្តអំពីព្រឹត្តិការណ៍ដែលបានកើតឡើងកន្លងទៅ និងគោរពដល់ការចងចាំរបស់អ្នកដែលបានដួលរលំទាំងអស់ រួមទាំងជនរងគ្រោះនៃអំពើឃោរឃៅ»ផងដែរ។

យ៉ាងណាមិញវិមានក្រឹមឡាំងបានកត់សម្គាល់ថា "ប្រធានាធិបតីរុស្ស៊ីបានរំលឹកថា ក្នុងចំណោមជនជាតិជ្វីហ្វចំនួនប្រាំមួយលាននាក់ ដែលត្រូវបានធ្វើទារុណកម្មនៅក្នុងទីជម្រក និងជំរុំមរណៈ ហើយត្រូវបានសម្លាប់ដោយពួកណាស៊ីក្នុងអំឡុងពេលប្រតិបត្តិការដាក់ទណ្ឌកម្ម ៤០ ភាគរយជាពលរដ្ឋសូវៀត"។

ទន្ទឹមនឹងនេះសមភាគីអ៊ីស្រាអែល លោក Yair Lapid បានថ្កោលទោសយ៉ាងខ្លាំងចំពោះការលើកឡើងនេះ ដោយទាមទារឱ្យមានការសុំទោស។លោក Lapid បាននិយាយថា "ការកត់សម្គាល់របស់រដ្ឋមន្ត្រីការបរទេស Lavrov គឺជាសេចក្តីថ្លែងការណ៍ដែលមិនអាចអត់ឱនបាន និងគួរឱ្យខឹងសម្បារ ក៏ដូចជាកំហុសប្រវត្តិសាស្ត្រដ៏គួរឱ្យភ័យខ្លាច" ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង