Yearendyearend1140x150

អឺរ៉ុបនឹងបង្កើនជំនួយយោធាយ៉ាងច្រើនដល់ប្រទេសជិតខាងអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
 អឺរ៉ុបនឹងបង្កើនជំនួយយោធាយ៉ាងច្រើនដល់ប្រទេសជិតខាងអ៊ុយក្រែន ប្រភពរូប៖ ស៊ីនហួរ

អឺរ៉ុប៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានសន្យានៅថ្ងៃទី៤ ថា សហភាពអឺរ៉ុបនឹង «បង្កើនជំនួយយោធាយ៉ាងច្រើន» ដល់ប្រទេសម៉ុលដូវ៉ាក្នុងឆ្នាំនេះ ខណៈដែលរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប ពិភាក្សាអំពីការរៀបចំជុំទី៦ក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី។

រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសប្រឆាំងនឹងអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ហើយម៉ុលដាវីបានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបនៅថ្ងៃទី ៣ ខែមីនា។ ប្រទេសដែលគ្មានផ្លូវគោកមួយនេះ មានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន និងរូម៉ានី ហើយត្រូវបានហ៊ុំព័ទ្ធដោយអ៊ុយក្រែននៅបីជ្រុងទៅខាងកើត ខាងត្បូង និងខាងជើង។

ម៉ុលដាវី ជាអ្នកជិតខាងរបស់អ៊ុយក្រែន ប្រធានាធិបតីនៃប្រទេសម៉ុលដាវីបាននិយាយនៅថ្ងៃទី៤ថា លោកមិនបានឃើញការគំរាមកំហែងនៃការផ្ទុះឡើងពីជម្លោះរវាងរស្ស៊ី និង អ៊ុយក្រែននោះទេ ប៉ុន្តែលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយវា។

ចាប់តាំងពី Sandu ចូលកាន់តំណែងជាប្រធានាធិបតីក្នុងខែធ្នូ ឆ្នាំ ២០២០ មក គោលនយោបាយការបរទេសរបស់ម៉ុលដូវ៉ាបានងាកមកផ្តោតលើការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយបណ្តាប្រទេសអឺរ៉ុប និងអាមេរិក ហើយចាត់ទុកការធ្វើសមាហរណកម្មទៅក្នុងអឺរ៉ុបជាអាទិភាពមួយ។

ក្រសួងការពារជាតិបេឡារុស្សបាននិយាយថា សមយុទ្ធ "ដ៏គួរឱ្យភ្ញាក់ផ្អើល" នេះគឺមានគោលបំណងសាកល្បងការត្រៀមខ្លួនប្រយុទ្ធរបស់យោធា និងវាយតម្លៃសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះវិបត្តិ។ ក្រសួងការពារជាតិបានចេញផ្សាយរូបថតជាច្រើននៃសមយុទ្ធដែលបង្ហាញពីក្បួនរថយន្តជាច្រើនរួមទាំងរថក្រោះនៅលើផ្លូវ ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ភាគីអ៊ុយក្រែនកំពុងតាមដានយ៉ាងដិតដល់អំពីសក្ដានុពលនៃសមយុទ្ធនេះ។ អ៊ុយក្រែនបានចោទប្រកាន់បេឡារុសម្តងហើយម្តងទៀតពីការព្យាយាមបញ្ជូនទាហានចូលទៅក្នុងប្រទេសអ៊ុយក្រែនដើម្បីជួយរុស្ស៊ីធ្វើប្រតិបត្តិការយោធា។ ប៉ុន្តែបេឡារុស្សតែងតែបដិសេធការអះអាងរបស់ភាគីអ៊ុយក្រែន។

អ្នកនាំពាក្យសេវាព្រំដែនរដ្ឋអ៊ុយក្រែនបាននិយាយនៅថ្ងៃទី៤ថា ប្រសិនបើកងទ័ពបេឡារុស្សជួយរុស្ស៊ីនោះ ភាគីអ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ហើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង