Yearendyearend1140x150
Img 0571

លោកនេត សាវឿន បញ្ជាឱ្យស្នងការទូទាំងប្រទេសដកបារ៉ាស់នៅតាមដងផ្លូវទាំងអស់

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

លោក នេត សាវឿនអគ្គស្នងការនគរបាលជាតិ

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន នៅថ្ងៃទី២៦ ឧសភានេះ បានបញ្ជាឲ្យស្នងការទាំងអស់គ្រប់ខេត្ត ឈប់ដាក់ប៉ារ៉ាស់តាមផ្លូវ ពិសេសនៅព្រឹកនេះ ត្រូវដកប៉ារ៉ាស់ចេញឲ្យអស់ គ្រប់ផ្លូវជាតិទាំងអស់ គ្រប់ខេត្ត។

តាមរយៈសារតេលេក្រាមអគ្គស្នងការនគរបាលជាតិលោក នេត សាវឿន បញ្ជាដល់ស្នងការទាំងអស់ត្រូវដើរមើល ប្រសិនបើកន្លែងណានៅមានទៀត លោកត្រូវទទួលខុសត្រូវផ្លូវច្បាប់ ។ លោកបន្តថា ករណីមួយទៀត ទាល់តែល្មើសបានយើងហៅគេ មិនមែនចេះតែហៅគេពិនិត្យទេ ពិសេស ខេត្តកំពង់ចាម ត្បូងឃ្មុំ មណ្ឌលគីរី ឡានគេអត់មានល្មើសក៏ហៅគេដែរ មើលហើយបានឲ្យគេទៅ។

ការព្រមាន​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​រូបនេះ​ គឺ​បានធ្វើ​ឡើង ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​ខ្លះ​ មានការ​ថ្នាំងថ្នាក់​ចំពោះ​ នឹង​នគរបាល​ចរាចរណ៍​មួយ​ចំនួន ​បានដាក់​បា​រ៉ា​ស់​នៅ​តាម​ផ្លូវ​ដោយ​ចាំ​ស្ទាក់​ចាប់​រថយន្ត​ធ្វើដំណើរ​តាមផ្លូវ ​ដោយ​យក​លេស​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​ខណៈ​រថយន្ត​ទាំងនោះ​ កំពុងធ្វើការ​បើកបរ​ធម្មតា​ នៅតាម​ដងផ្លូវ​នោះ​។

 រាជរដ្ឋាភិបាល​តាមរយៈក្រសួងមហាផ្ទៃ ​បានចាប់ផ្តើម​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​ថ្មី ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​ខណៈដែល ​កាលពី​ឆ្នាំ​២០១៩ ​កន្លងទៅ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ​បាន​បណ្តាល​ឲ្យ​មនុស្ស​ជិត​ពីរពាន់​នាក់​ បាន​ស្លាប់ ​និង​រាប់ម៉ឺន​នាក់​បាន​រងរបួស​ធ្ងន់​–ស្រាល​។ ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​រាជរដ្ឋាភិបាល​ធ្វើឡើង​ដើម្បី​គុណ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ​ដើម្បី​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ របស់​ពួកគាត់​តែប៉ុណ្ណោះ​មិនមែន​ធ្វើឡើង​ដើម្បី​សង្កត់ករ​ ឬក៏​ធ្វើបាប​ជីវភាព​របស់​ប្រជាពលរដ្ឋ​នោះឡើយ​។

ក្នុង​អំឡុង​នៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ​ក៏បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មួយ​ចំនួន​មានការ​មិន​ពេញចិត្ត​ចំពោះ​បា​រ៉ា​ស់ របស់​នគរបាល នៃ​ខេត្ត​មួយ​ចំនួន​ដែល​បាន​ដាក់​ដើម្បី​ស្ទាក់ចាប់​ពួកគាត់​ដែល​ពុំ​មាន​ខុស​នឹង​ច្បាប់​ចរាចរណ៍​ផងដែរ​នោះ​។ ​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​នាពេល​បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ ​កាន់តែច្រើន​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​ក្រោយពី​រាជរដ្ឋាភិបាល​បាន​រឹតបន្តឹង​ខ្លាំង​ចំពោះ​ការអនុវត្ត​ច្បាប់ ដោយ​រយៈពេល​ជិត​មួយ​ខែ​មកនេះ​បន្ទាប់ពី​រឹតបន្តឹង​នោះ​កាត់បន្ថយ​អត្រា​អ្នកស្លាប់ ​និង​រងរបួស​បាន​ច្រើន​ផងដែរ​៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង